en     km
en     km

តុលាការកំពូលនឹងបើកសាវនាការសំណុំរឿងមន្ដ្រី និងអតីតមន្ដ្រីសមាគមអាដហុកស្អែកនេះ

Share

នៅថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២២ ស្អែកនេះ តុលាការនឹកបើកសាវនាការលើបណ្ដឹងសារទុក លើមន្ដ្រីជាន់ខ្ពស់សមាគមអាដហុកចំនួន៣រូប និងអតីតបុគ្គលិក២រូប ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង៥៤៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានពីសមាគមអាដុក។


វិទ្យុស្ដ្រីបានទាក់ទងទៅមេធារីការពារកូនក្តីក្នុងសំណុំរឿងនេះគឺលោក សំ ទិត្យសីហា តែប្រព័ន្ធទូរស័ព្ទបិទការហៅចូល។
សូមជម្រាបថា មន្ត្រីជាន់ខ្ពស់ និងអតីតមន្ដ្រីនៃសមាគមអាដហុកទាំង៥នាក់នោះ រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតមន្ត្រីអាដហុកចំនួន២ រូបទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា។
ក្នុងរឿងនេះដែរ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR បានសម្ដែងការខកចិត្តចំពោះការយាយីតាមប្រព័ន្ធតុលាការទៅលើអ្នកទាំងប្រាំ និងអំពាវនាវឱ្យទម្លាក់បទចោទប្រកាន់ទៅលើពួកគេផងដែរ។


សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអ្នកទាំង៥រូប ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹមរយៈពេលដែលពួកគេត្រូវបានឃុំខ្លួនបណ្តោះអាសន្នចំនួន ៤២៧ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរ៕

Share

Image
Image
Image