en     km
en     km

សម្តេច ស ខេង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវធ្មេចភ្នែកក្នុងការបង្ក្រាបការជួញដូរមនុស្ស

Share

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដោយអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តដែលមានពាក់ព័ន្ធករណីជួញដូរមនុស្ស មិនត្រូវបណ្តែតបណ្តោយឱ្យករណីនេះកើតឡើងដោយធ្មេចភ្នែកមិនចុះបង្រ្កាបនោះទេ។

នេះបើតាមវីដេអូឃ្លីបប្រសាសន៍របស់សម្តេច ស ខេង ដែលបានបង្ហោះលើទំព័រហ្វេសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ តែការថ្លែងលើកឡើងនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញក្នុងពេលសម្តេច ស ខេង ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រសាសន៍សម្តេច ហ៊ុន សែន៖

 

ជាការកត់សម្គាល់ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារងការរិះគន់ពីការឆក់ល្វែងធ្វើឱ្យមានករណីជួញដូរមនុស្សខុសច្បាប់កើតឡើង ដែលនាំឱ្យពិន្ទុកម្ពុជាធ្លាក់ចុះជាលំដាប់។ ការអំពាវនាវនេះដែរ ក៏កើតឡើងបន្ទាប់ពីសម្តេច ស ខេង បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលមន្រ្តីថ្នាក់ដឹកទាំងពីររូបបានបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការជំរុញបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សនៅកម្ពុជាពិសេសនៅក្នុងខេត្តព្រះសីហនុ៕

Share

ព័ត៌មានទាក់ទង

Image