en     km
en     km

បទសម្ភាសន៍៖ កញ្ញា ឈឿន ដារ៉ាវី ៖ជីវិតរបស់មនុស្សគ្រប់គ្នាផ្ដល់តម្លៃដល់ច្បាប់បើអត់ច្បាប់គឺស្លាប់ល្អជាង

Share

កញ្ញា ឈឿន ដារ៉ាវី សមាជិកម្នាក់ក្នុងចំណោម ៦នាក់ នៃការធ្វើពហិការបង្អត់អាហារជាមួយកញ្ញា សេង ធារី ដើម្បីស្នើសុំតុលាការដោះលែងមេធាវីខ្មែរអាមេរិកកាំងរូបនេះ។ កញ្ញា ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុស្ដ្រីថា ការបង្អត់អាហារនេះ គឺជាផ្នែកមួយដែលធ្វើឱ្យតុលាការដោះលែងអ្នកទោសនយោបាយ សេង ធារី និងជំរុញឱ្យតុលាការពិចារណាឱ្យបានស៊ីជម្រៅ លើការសម្រេចចិត្តលើកក្រោយ។
កញ្ញា ដារ៉ាវី ធ្លាប់បានធ្វើពហិការបែបនេះម្ដងកាលជាប់ពន្ធធនាគារ ដឹងថាប៉ះពាល់ដល់សុខភាពរហូតសឹងតែសន្លប់។ តែការសម្រេចចិត្តធ្វើបែបនេះជាមួយកញ្ញា្ សេង ធារី និងសកម្មជនខ្មែរថាវរៈម្ដងទៀត គឺចង់បញ្ជាក់ថា ជីវិតរបស់មនុស្សគ្រប់គ្នាផ្ដល់តម្លៃដល់ច្បាប់ បើអត់ច្បាប់គឺស្លាប់ល្អជាង។ នេះបើផ្អែកតាមការផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី។
ដើម្បីជ្រាបកាន់តែស៊ីជម្រៅ សូមនាង កញ្ញា លោក លោកស្រី អញ្ចើញស្ដាប់បទសម្ភាសន៍រវាង លោក ឡាក់ ច័ន្ទតារា និងកញ្ញា ឈឿន ដារ៉ាវី ដូចតទៅ៖

Share

Image
Image
Image