កីឡាការរិនីកម្ពុជា ខាន់ ចេសា បានបន្ដផ្ដួលគូប្រកួតក្នុងកីឡា ជឺជីតស៊ូ ក្នុងប្រទេសអារ៉ាប់រួម រហូតឈានដល់វគ្គផ្ដាច់ព្រត្រដណ្ដើមមេដាយមាសនៅល្ងាចនេះ។ នេះបើផ្អែកទៅតាមហ្វេសប៊ុក Cambidia2023។
នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ កីឡាការិនី ខាន់ ចេសា បានបំបាក់គូប្រកួតយកឈ្នះលើកីឡារិនីប្រទេសហ្វីលីពីន ឱ្យបោះបង់ការប្រកួត។ ប្រកួតបន្ទាប់ ខាន់ ចេសា បានជួបកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម នៅជុំទី៣ ឬវគ្គ ៨ នាក់ចុងក្រោយ ដោយផ្ដួលកីឡាការិនីម្ចាស់ផ្ទះឲ្យបោះបង់ការប្រកួតក្នុងជុំទី ៣ ដូចគ្នា។
ដោយឡែក ក្នុងវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាការិនីឆ្នើមកម្ពុជារូបនេះ បន្ដក្បាច់ប្រយុទ្ធវាយយកជ័យជម្នះ លើកីឡាការិនីអ៊ីស្រាអែលមួយរូបទៀត ធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
បើតាម Cambidia 2023 ដដែល កីឡារិនី ខាន់ ចេសា នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅវេលាម៉ោង ៧ យប់នេះម៉ោងនៅកម្ពុជា នឹងជួបជាមួយកីឡាការិនី អេស្បាញ។
សូមរំលេចដែរថា កីឡាការិនី ខាន់ ចេសា កំពុងប្រកួតកីឡា ជឺជីតស៊ូ ជើងឯកពិភពលោក (Ju-Jitsu World Championship – Abu Dhabi 2022 ) នៅប្រទេសអារ៉ាប់រួម ក្នុងទីក្រុងអាប៊ុដាប៊ី។ វីរកីឡាការិនីរូបនេះ ប្រកួតក្នុងប្រភេទទម្ងន់ 52គីឡូក្រាម ជាមួយការិនីមកពី១៥ ប្រទេស។
សូមរម្លឹកដែរថា ខាន់ ចេសា ធ្លាប់បានប្រទេសវៀតណាម មិនអនុញ្ញាតឱ្យនាងប្រកួតក្នុងកីឡា ជឺជីតស៊ូ នេះ ពេលរៀបចំកាលពីខែឧសភា ឆ្នាំ២០២២ នៅប្រទេសរបស់ខ្លួន ដោយសារលើសទម្ងន់២ខាំ ឬ២៤០ក្រាម៕