នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមខ្មែរថាវរៈ ចំនួន ៦នាក់ បានបង្ហោះរូបភាពចំនួន ៣សន្លឹក ដោយមានស្កុតខ្មៅបិទមាត់ ថានឹងធ្វើយុទ្ធនាការពហិការបង្អត់អាហារជាមួយ កញ្ញា សេង ធារី ដើម្បីស្នើសុំតុលាការដោះលែងកញ្ញា សេង ធារី។ យុទ្ធនាការពហិការបង្អត់អាហារនេះ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺមានរយៈពេល ១សប្ដាហ៍។
បើតាមការលើកឡើងរបស់ក្រុមខ្មែរថាវរៈដដែលថា ពួកគេទាំងអស់មានបារម្ភពីសុខភាព និងសុវត្ថិភាព របស់កញ្ញា សេង ធារី ក្រោយពីជាប់ពន្ធនាគារយៈពេល ១៥២ថ្ងៃ មកនេះ ។
សូមរំលឹកថា កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកកាំង ត្រូវបានបញ្ជូនខ្លួនទៅដាក់ក្នុងពន្ធធនាគារខេត្តព្រះវិហារ ដោយមិនបានបញ្ជាក់ពីមូលហេតុពិតប្រាដក ។ នេះបើតាមការបញ្ជាក់ពីមេធាវីលោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី។
លោកមេធាវី ឱ្យដឹងថា លោកមិនបានដឹងពីមូលហេតុនៃការធ្វើពហិការបង្អត់អាហារ របស់កូនក្ដីរបស់ខ្លួននៅក្នុងពន្ធធនាគារនោះឡើយ។ តែលោកប្រាប់វិទ្យុស្ដ្រីថា សុខភាពផ្លូវកាយរបស់កញ្ញា សេង ធារី មិនអីនោះទេដោយ មានការយកចិត្តទុកដាក់ពីពន្ធធនាគារ តែសុខភាពផ្លូវចិត្តរបស់កញ្ញាហាក់មិនល្អនោះឡើយ។
គួរជម្រាបថា កញ្ញា សេង ធារី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគាររយៈ ៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធធនាគារខេត្តព្រះវិហារកាលពីថ្ងៃ១៥ ខែមិថុនា ក្រោមបទចោទ រួមគំនិតក្បត់៕