en     km
en     km

មនុស្សជិត៤ម៉ឺននាក់បានចូលរួមពិព័រណ៌ការងារ និងផលិតភាពជាតិ២០២២

Share

ពិរណ៍ការងារជាតិ និងផលិតភាពជាតិឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដោយមានសាធារណៈជន ជិត៤ម៉ឺននាក់បានចូលរួម។

លោក សាន សែល ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន JTI កម្ពុជា បានថ្លែងថា៖«JTI សូមថ្លែងអំណរគុណដ៏ជ្រោលជ្រៅដល់ទីភ្នាក់ងារជាតិនិងមុខរបរនៃក្រសួងការងារ ដែលបានរៀបចំមហាព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។

លោកស្រី  ឈ គង្គា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត(ខេមបូឌា)គ្រុប ឯ.ក លើកឡើងថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ លោកស្រីមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនកុះករមកចូលរួមបែបនេះទេ«ខ្ញុំពិតជាគិតស្មានមិនដល់ថាមានមនុស្សជាច្រើនមកចូលរួមក្នុងបញ្ជរបស់ខ្ញុំ ក៏ដូចជាបញ្ជរក្រុមហ៊ុនផ្សេងៗទៀតដូច្នេះទេ» ។

ដូចគ្នានេះដែរ លោក ង៉ាន សេងហ៊ាត នាយករងគ្រប់គ្រងធនធានមនុស្សធនាគារ RHB មើលឃើញថាការរៀបចំពិព័រណ៌លើកនេះគឺប្រព្រឹត្តិទៅបានយ៉ាងល្អ ដែលនេះជាជោគជ័យរបស់ NEA និងក៏ជាជោគជ័យសម្រាប់ធនគាររបស់លោក ក៏ដូចជាបណ្តាក្រុមហ៊ុនដែលដាក់តាំងបញ្ជរជ្រើសរើសបុគ្គលិកនៅនឹងកន្លែងដែរ ដោយសារតែពិព័រណ៌នេះបាននាំយកការងារដ៏ច្រើនជូនដល់អ្នកដែលចង់រកការងារធ្វើ ឬផ្លាស់ប្តូរការងារ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលផ្ដល់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យមួយចំនួនដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram )  ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

Share

ព័ត៌មានទាក់ទង

Image