en     km
en     km

ប្តីប្រពន្ធនូវែលសេឡង់ដែលជាប់ក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឱ្យចាកចេញ

Share

 

មន្ត្រីនៅទីក្រុង Wellington កាលពីថ្ងៃពុធ 26 ខែតុលាបាននិយាយថា អ្នកសរសេរប្លុកទេសចរណ៍ពីរនាក់​​ប្ដីប្រពន្ធមកពីប្រទេសនូវែលសេឡង់ដែលបានបាត់ខ្លួនពីបណ្ដាញអនឡាញជាសាធារណៈអស់រយៈពេលជិត 4 ខែបន្ទាប់ពីបានចូលប្រទេសអ៊ីរ៉ង់ឥឡូវនេះបានចាកចេញពីប្រទេសអ៊ីរ៉ង់ដោយសុវត្ថិភាពហើយ ។

លោកស្រី Bridget Thackwray និងស្វាមីឈ្មោះ Topher Richwhite ដែលទើបនឹងរៀបការថ្មីថ្មោង ជាកូនប្រុសរបស់បុរសអ្នកមានបំផុតម្នាក់របស់ប្រទេសនូវែលសេឡង់បានចូលក្នុងប្រទេសអ៊ីរ៉ង់តាមច្រកព្រំដែនប្រទេសទួរគីកាលពីដើមខែកក្កដា។ ជាធម្មតាព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ បានផ្សព្វ​ផ្សាយរូបភាពដ៏គួរឱ្យទាក់ទាញ ប៉ុន្តែបានស្ងប់ស្ងាត់ភ្លាមៗបានជំរុញឱ្យមានការព្រួយបារម្ភពីអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern កាលពីថ្ងៃពុធបានបង្ហើបថា រដ្ឋាភិបាលបាន “ធ្វើការយ៉ាងលំបាក” អស់រយៈពេលជាច្រើនខែដើម្បី “ធានាឱ្យមានការចាកចេញដោយសុវត្ថិភាព” របស់គូស្វាមីភរិយា ដែលបានស៊ូទ្រាំនឹង “ស្ថានភាពលំបាក” ។លោកស្រីបន្ថែមថា”ខ្ញុំដឹងអំពីការលំបាកមិនគួរឱ្យជឿរបស់ពួកគេ និងគ្រួសាររបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ខ្ញុំរីករាយណាស់ដែលពួកគេមានសុវត្ថិភាព”។គ្មានអ្នកណាបានដឹងច្បាស់ពីស្ថានភាពរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ  ប៉ុន្តែបើតាមមន្ត្រីអ៊ីរ៉ង់បានប្រាប់ AFP ថាប្តីប្រពន្ធទាំងពីរមិនត្រូវបានឃុំខ្លួនឬចាប់ខ្លួនទេ។ ជនជាតិលោកខាងលិចត្រូវបានចាប់ខ្លួនជាញឹកញាប់ដោយរដ្ឋាភិបាលអ៊ីរ៉ង់។អ្នកជាប់ឃុំត្រូវបានដោះលែងបន្ទាប់ពីមានការចរចារនៅពីក្រោយឆាកដ៏តឹងរ៉ឹង ដែលត្រូវបានគេដឹងថាពាក់ព័ន្ធនឹងការដោះដូរអ្នកទោស ដែលនាំឱ្យមានការចោទប្រកាន់ថាទីក្រុងតេអេរ៉ង់កំពុងជាប់ពាក់ព័ន្ធក្នុង ” ចំណាប់ខ្មាំងការទូត”។

នៅក្នុងការបង្ហោះវីដេអូកាលពីខែកក្កដាដែលក្រោយមកត្រូវបានដកចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម Richwhite បាននិយាយថាប្តីប្រពន្ធនេះបានជិះរថយន្តរបស់ពួកគេទៅដល់នៅព្រំដែនអ៊ីអ៊ីរ៉ង់ ហើយត្រូវបានត្រួតពិនិត្យ និងណែនាំពីរបៀបស្លៀកពាក់និងអាកប្បកិរិយាក្នុងការប្រជុំដ៏តានតឹងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ប្រភព៖ C N A ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image