en     km
en     km

សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ថ្លែងសារកម្ចាត់គ្នាចោល

Share

ភ្នំពេញ៖ អ្នកដែលមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងអាចគេចផុតចេញពីរង្វង់គោលដៅនៃការតាមកម្ចាត់ចោល ករណីបើសិនផ្តាច់ចេញលោក សម រង្ស៊ី ។ នេះជាសារថ្មីមួយលេខទៀតរបស់សម្តេច ហ៊ុន សែន បន្ថែមលើសារព្រមានជាប់ៗគ្នានាប៉ុន្មានថ្ងៃនេះ។

ការបង្ហើរសារថ្មីនេះ កើតមាននៅក្នុងពិធីជួបជាមួយប្រជាជនដែលព្រមស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក ខេត្តសៀមរាប នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២២នេះ។

ប្រសាសន៍នាយករដ្ឋមន្ត្រី៖

ជាការឆ្លើយតបក្នុងរឿងនេះ លោក សម រង្ស៊ី បានថ្លែងក្នុងវេទិកាសំឡេងសង្គ្រោះជាតិកាលថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ថា លោកគ្មានចេតនាចង់ផ្តួលរលំរាជរដ្ឋាភិបាលដោយប្រើរូបភាពបដិវត្តអ្វីនោះទេ គឺលោក សម រង្ស៊ី ចង់ផ្តួលការគ្រប់គ្រងរបស់នាយករដ្ឋបច្ចុប្បន្នតែប៉ុណ្ណោះ។

ប្រសាសន៍លោក សម រង្ស៊ី៖

ចំពោះមុខឆាកនយោបាយឆ្នាំងបាយពុះដដែលៗនេះ សម្រាប់អ្នកនយោបាយ និងអ្នកវិភាគនានានៅកម្ពុជានៅតែទទូចដដែលៗថា  អ្នក​នយោបាយ​កម្ពុជា​គប្បីបញ្ឈប់​គំនិត​គំកួន​ ស្អប់​ខ្ពើម និង​រើស​អើង​គ្នា។ ក្តីព្រួយបារម្ភរបស់អ្នកនយោបាយនិងអ្នកវិភាគលើបណ្តាញសារព័ត៌មាននេះ ព្រោះ​មិនចង់ឱ្យសង្គម​ជាតិ​មាន​ការ​ប្រេះ​ស្រាំ​ មិន​មាន​ការឯកភាព​គ្នា ឬ​បង្ក​អស្ថិរភាព លំបាកដល់អ្នកនយោ​បាយ​​ជំនាន់​ក្រោយត្រូវដោះស្រាយ​៕

 

Share

ព័ត៌មានទាក់ទង

Image