en     km
en     km

អ្នកតវ៉ាមុខស្ថានកុងស៊ុលចិននៅទីក្រុង Manchester រងការវាយប្រហារ

Share

 

បាតុករមានដើមកំណើតចិនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Manchester ត្រូវបានវាយដំដោយនៅស្ថានកុងស៊ុលរបស់ប្រទេសចិន។បុរសរងគ្រោះបានថ្កោលទោសការវាយប្រហារនេះថាជា “អំពើព្រៃផ្សៃ” និងបានអំពាវនាវឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសបណ្តេញមន្ត្រីពាក់ព័ន្ធចេញពីស្ថានកុងសុលចិន។លោក Bob Chan បាននិយាយថា “ខ្ញុំរន្ធត់ចិត្ត និងឈឺចាប់ចំពោះការវាយប្រហារមកលើរូបលោក” ដោយ បន្ថែមថាលោកបានចូលរួមក្នុង “ការតវ៉ាដោយសន្តិវិធី”។លោកបាននិយាយថា លោកមានស្នាមជាំលើភ្នែក ក និងខ្នង ហើយមានការភ័យខ្លាចចំពោះសុវត្ថិភាពគ្រួសាររបស់គាត់។

លោក Chan បានព្យាបាលរបួសនៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានដាល់ និងទាត់ធាក់ដោយបុរសជាច្រើននាក់ ដែលហាក់ដូចជាចេញពីស្ថានកុងស៊ុលចិន។ វីដេអូដែលបង្ហោះតាមអ៊ីនធឺណិតបង្ហាញបុរសសក់ពណ៌ប្រផេះពាក់របាំងមុខដែលគេជឿថាជាលោក Zheng Xiyuan មន្ត្រីបក្សកុម្មុយនិស្តចិនជើងចាស់ បានទាត់ផ្ទាំងបដា រូបភាពរបស់ក្រុមតវ៉ា និងទាញសក់របស់ Chan នៅកន្លែងកុងស៊ុល។

លោក Chan ធ្វើសន្និសីទសារព័ត៌មាន លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត។​វា​ច្បាស់​ណាស់ខ្ញុំ​ត្រូវ​បាន​គេ​អូស​ចូល​ក្នុងស្ថានកុងស៊ុល។ ខ្ញុំ​មិន​បាន​​ចូល​ស្ថានកុងស៊ុលដោយខ្លួនឯង​ទេ»។លោក Chan បាន​និយាយ​ថា លោក​​អំពាវនាវ​ឱ្យ​បណ្តេញ​អ្នកការទូតចិន​ចេញពីអង់គ្លេសជាបន្ទាន់ រួមទាំងលោក អគ្គកុងស៊ុល Zheng Xiyuan ផងដែរ។

កាល​ពី​យប់​ថ្ងៃ​ពុធ អគ្គកុងស៊ុល Zheng Xiyuan បាន​និយាយ​ប្រាប់ Sky News ​ថា វា​ជា “កាតព្វកិច្ច” របស់​លោក​ក្នុង​ការ​ធ្វើ​អន្តរាគមន៍ ខណៈ​ក្រុម​បាតុករ​កំពុង “បំពាន​លើ​ប្រទេស​របស់​ខ្ញុំ បំពានលើ​មេដឹកនាំ​របស់​ខ្ញុំ”។“ខ្ញុំ​គិត​ថា​វា​ជា​ស្ថានភាព​គ្រាអាសន្ន​ បុរស​នោះ​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​មិត្ត​រួម​ការងារ​ខ្ញុំ ហើយ​យើង​បាន​ព្យាយាម​គ្រប់​គ្រង​ស្ថានការណ៍។  Chan បាន​បញ្ជាក់​ថា​គាត់​បាន​ចាក​ចេញ​ពី​ហុងកុង​កាល​ពី​ឆ្នាំ​មុន​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ លោក​បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ ជា​ពិសេស​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ហុងកុង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង។

ប្រភព៖ The Guardian ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image