en     km
en     km

នាយករដ្ឋមន្រ្តីថ្លែងដោយសច្ចាកម្ចាត់ចោលមនោគម​នយោបាយ​ជ្រុល​និយម​

Share

ភ្នំពេញ៖នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលកាន់អំណាចយូរជាងគេនៅអាស៊ីបានថ្លែងជាសាធារណៈថា សម្តេចត្រូវតែកម្ចាត់ចោលក្រុមមនោគមនវិជ្ជាជ្រុលនិយមដែលភ្ជាប់ខ្លួនទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ការថ្លែងរបស់សម្តេច ហ៊ុន សែន ដោយសច្ចាតាមបោសសំអាតក្រុមដែលមានសមានចិត្តគាំទ្រលោក សម រង្ស៊ី នេះ ធ្វើឡើងក្នុងឱកាសសម្តេចប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រុមមនោគមនវិជ្ជាជ្រុលនិយម សម្រាប់សម្តេចនាយករដ្ឋមន្ត្រី គឺចង់សំដៅដល់អ្នកដែលមានជាប់ពាក់ព័ន្ធទៅនឹងលោក សម រង្ស៊ី ហើយចង់ឱ្យលោក សម រង្ស៊ី ត្រឡប់ចូលកម្ពុជាដើម្បីជាជំហរធ្វើការប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ សម្តេច ហ៊ុន សែន បានបង្ហើបប្រាប់ថា សម្តេចមានខ្សែអាត់នៃកិច្ចសន្ទនារបស់សមាជិកក្រុមបក្សប្រឆាំងជាមួយលោក សម រង្ស៊ី ដោយសម្តេច ហ៊ុន សែន ចាត់ទុកថាជាទង្វើខុសច្បាប់។ តែយ៉ាងណានាយករដ្ឋមន្រ្តីមិនបង្ហាញអត្តសញ្ញាណជនដែលមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ប្រាប់អ្នកសារព័ត៌មាននោះទេ ដោយសម្តេចបញ្ជាក់ថាធាតុផ្សំនៃបទល្មើសពុំគ្រប់គ្រាន់។

ប្រសាសន៍សម្តេច ហ៊ុន សែន៖

 

ជាការកត់សម្គាល់ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានថ្លែងលើរឿងនេះ គេសង្កេតឃើញថាមន្រ្តីរដ្ឋាភិបាលបានបញ្ចេញសារគាំទ្រប្រសាសន៍នាយករដ្ឋមន្រ្តីដោយបង្រ្កាបនូវទង្វើ​ក្បត់​ ឬសកម្ម​ភាពបះបោរ​ណា​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ការឆ្លើយតបពីសម្តេចនាយករដ្ឋមន្ត្រីនិងក្រុមមន្រ្តីរដ្ឋាភិបាលនេះ កើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុង​រស់​នៅ​​និរទេសនៅប្រទេស​បារំាង​ ​បាន​អំពាវនាវឱ្យមានការបះបោរពិសេស​សុំឱ្យ​កង​ទ័ព​កុំស្តាប់​បញ្ជា​របស់​សម្តេច ហ៊ុន សែន​ ៕ ​​

Share

Image
Image
Image