en     km
en     km

នាយិកាCCHR ត្រូវបានរដ្ឋបាលតុលាការមិនអនុញ្ញាតឱ្យចូលសង្កេតការណ៍ករណីលោក កឹម សុខា

Share

ថ្ងៃទី១៩ ខែ តុលានេះ តុលាការបានបើបន្ដសំណុំរឿងលោក កឹម សុខា ដែលភាគីពាក់ព័ន្ធ ដាក់នូវសារណាការពារ និងការសន្និដ្ឋាន​ បន្ទាប់ពីតុលាការបានប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងទាំងមូល។​ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺជាសាក្សីមួយរូប ដែលត្រូវបានតុលាការ សួរដេញដោលក្នុងឋានៈជាសាក្សីលើសំណុំរឿងលោក​ កឹម​ សុខាកាលពីថ្ងៃ១២​ ខែតុលា​ ឆ្នាំ២០២២​។

ក្រោយពេលបញ្ចប់ការសាកសួរ​ កាលពីថ្ងៃទី១២ តុលាកន្លងទៅ លោកស្រីបានស្នើសុំចៅក្រម បន្តអង្គុយស្តាប់សវនាការរហូតដល់ចប់​ ហើយចៅក្រមក៏អនុញ្ញាតដល់លោកស្រី ដោយសារបានសាកសួរចប់សព្វគ្រប់ហើយ។

យ៉ាងណានៅថ្ងៃទី១៨ ខែតុលា ​លោកស្រីបានស្នើទៅតុលាការ ដើម្បីបានចូលរួមសង្កេតការណ៍ការជំនុំជម្រះបន្តនៅថ្ងៃនេះ ​ តែខាងរដ្ឋបាលតុលាការមិនអនុញ្ញាតដល់ការស្នើសុំរបស់លោកស្រី ដោយសំអាងថា នាយិកាសិទ្ធិមនុស្សរូបនេះជាសាក្សី។ លោកស្រីចោទជាសំនួរថា ​ចុះខាងចៅក្រមលោកអនុញ្ញាតឱ្យខ្ញុំអង្គុយ​​ស្តាប់ដល់ចប់កាលពីរសៀលថ្ងៃទី១២​ តើយ៉ាងដូចម្តេចវិញ?

ក្នុងនាមលោកស្រី ចក់ សុភាពជាអ្នកធ្វើការលើរឿងសិទ្ធិមនុស្សបានបញ្ជាក់ថាជាទូទៅ​ ពេលសង្កេតការណ៍​ ករណីផ្សេងៗកន្លងមក​ គឺសាក្សីត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងសវនាការបាន​ បន្ទាប់ពីត្រូវបានសួរដេញដោលរួចរាល់ហើយ៕

Share

ព័ត៌មានទាក់ទង

Image