en     km
en     km

​មនុស្ស​១៤​នាក់​ស្លាប់​ និង​១៧​នាក់​របួស​ ក្នុង​ការ​បាញ់​រះ​លើ​មហាជន​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​

Share

califoria-shooting-cover

យ៉ាងតិច​មនុស្ស​១៤​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​ការ​បាញ់ប្រហារ​មួយ​ទៅ​លើ​មហាជន​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ខ្មាន់កាំភ្លើង​បី​នាក់​។​

​ក្រុម​មន្ត្រី​ឲ្យ​ដឹង​ដែរ​ថា​ មាន​មនុស្ស​រង​របួស​១៧​នាក់​ ក្នុង​ការ​វាយប្រហារ​នោះ​ នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​សង្គម​មួយ​កន្លែង​នា​តំបន់​ សាន​ ប៊ែ​រណា​ឌី​ណូ​ (San​ Bernardino)​។​

​យោង​តាម​ការ​ផ្សាយ​របស់​ BCC​ កាលពី​ព្រលប់​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្លៀក​សម្លៀក​បំពាក់​បែប​យោធា​ និង​កាន់​កាំភ្លើង​វែង​ស្វ័យប្រវត្តិ​ ហើយ​បាន​បើ​ការ​បាញ់​រះ​ទៅ​លើ​មជ្ឈមណ្ឌល​មួយ​ ដែល​ធ្វើការ​ជួយ​ដល់​យុវជន​ពិការ​។​

​សាក្សី​និយាយ​ថា​ មនុស្ស​ម្នា​បាន​បិទទ្វារ​ពួន​សំងំ​ក្នុង​ការិយាល័យ​ ខណៈ​មានការ​បាញ់ប្រហារ​នោះ​។​

​ជា​ច្រើន​ម៉ោង​ក្រោយ​ការ​បាញ់ប្រហារ​នោះ​ ប៉ូ​លី​ស​កំពុង​តាម​រក​ក្រុម​អ្នក​វាយប្រហារ​នោះ​ ដែល​មាន​គ្នា​បី​នាក់​ បាន​ជិះ​រថយន្ត​SUV​ពណ៌​ខ្មៅ​បាញ់​រះ​ក្នុង​តំបន់​ពលរដ្ឋ​រស់នៅ​ ដែល​មាន​ ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ ពី​កន្លែង​ដែល​គេ​បាន​បាញ់​សម្លាប់​មនុស្ស​នោះ​។​

​យោង​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែធ្នូ​នេះ​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ពីរ​នាក់​ ក្នុង​នោះ​មាន​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​ការ​បាញ់​តដៃ​ជាមួយ​ប៉ូ​លី​ស​។​

​មន្ត្រី​ប៉ូ​លី​ស​ឲ្យ​ដឹង​ថា​ មនុស្ស​ទី​៣​ម្នាក់​ ត្រូវ​បាន​គេ​ចាប់​ឃុំឃាំង​នៅ​កន្លែង​បាញ់ប្រហារ​នោះ​ ប៉ុន្តែ​ប្រហែលជា​បុរស​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នោះ​ទេ​៕

ប្រែ​សម្រួល​ដោយ​៖​ ណុ​ល​ ដា​រ៉ា​

Share

Image Not Found
Image

ព័ត៌មានទាក់ទង