en     km
en     km

កីឡាការិនី​ឡើង​ជញ្ជាំង​ជនជាតិ​អ៊ីរ៉ង់​មិនមានកន្សែងគ្របក្បាល​ក្នុង​ការ​ប្រកួត

Share

កីឡាការិនី​ឡើង​ជញ្ជាំង​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​បាន​ចូលរួមប្រកួត​ដោយចំហសក់​​មិន​បាំង​មុខ​​ ដោយនាងបានអះអាងថាកន្សែងគ្របក្បាលរបស់នាងបាន​ជ្រុះ​ដោយ​ចៃដន់ក្នុងអំឡុងពេលប្រកួត។កីឡាការិនី​ឡើង​ជញ្ជាំងElnaz Rekabi អាយុ 33 ឆ្នាំត្រូវបានក្រុមអ្នកតវ៉ាប្រឆាំងនឹងសំលៀកបំពាក់អ៊ីរ៉ង់កោតសរសើរដោយ​ឃើញវីដេអូបង្ហាញថានាងមិនបានប្រើកន្សែងគ្របក្បាលនៅក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសកូរ៉េខាងត្បូង។​

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញក្រុមមនុស្សជាច្រើនបានទះដៃ និងស្រែកថា “Elnaz គឺជាវីរនារី” នៅពេលនាងមកដល់ទឹកដីអ៊ីរ៉ង់។ ប៉ុន្តែពេល​នេះ​គេមិនដឹងថាកីឡាការិនីរូប​នេះ​កំពុង​តែ​ទៅ​ទី​ណា​នោះ​ទេ ។ការបង្ហោះសារនៅលើ Instagram កាលពីថ្ងៃអង្គារនាងបានសុំទោសអ្នកគាំទ្រដែល “ធ្វើឱ្យមនុស្សគ្រប់គ្នាព្រួយបារម្ភ” ។ក្នុងវីដេអូនាងបានពន្យល់ថា “ដោយសារតែពេលវេលាមិនអំណោយផល និងដោយដៃដន់ពេលខ្ញុំកំពុងឡើងជញ្ជាំង កន្សែងគ្របក្បាលរបស់ខ្ញុំបានជ្រុះដោយនឹកស្មានមិនដល់”។

សារព័ត៌មានBBC បានរាយការណ៍ថា ចំពោះមនុស្សជាច្រើនមើលឃើញថា ភាសាដែលប្រើប្រើនៅក្នុង Instagram មើលទៅដូចជានាងត្រូវបានសរសេរដោយមានការបង្ខិតបង្ខំ។សារព័ត៌មានBBCបន្ថែមថា ស្ត្រីជនជាតិអ៊ីរ៉ង់ផ្សេងទៀតដែលបានចូលរួមប្រកួតនៅក្រៅប្រទេសដោយមិនគ្របក្បាលពីមុនបាននិយាយថា ពួកគេបានទទួលសម្ពាធពីអាជ្ញាធរអ៊ីរ៉ង់ឱ្យចេញលិខិតសុំទោសស្រដៀងគ្នានេះ។ ពួកគេ​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​អ៊ីរ៉ង់​វិញ​ទេ។ស្ត្រី​ក្នុង​ប្រទេសអ៊ីរ៉ង់​​តម្រូវ​ឱ្យ​គ្រប​សក់​របស់​ពួក​គេ​ជាមួយ​នឹងកន្សែងគ្របក្បាល ដែលគេហៅថា ​ហ៊ីចាប ហើយ​ដៃ​និង​ជើង​របស់​ពួក​គេ​ត្រូវមានសម្លៀក​បំពាក់​រលុង។ អត្តពលិកស្រីក៏ត្រូវគោរពតាមរបៀបស្លៀក ពាក់នេះផងដែរ នៅពេលពួកគេចេញទៅប្រកួតនៅក្រៅប្រទេសតំណាងឱ្យប្រទេសអ៊ីរ៉ង់ជាផ្លូវការ។ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅកូរ៉េខាងត្បូងបាននិយាយថា លោកស្រី Rekabi បានចាកចេញពីទីក្រុងសេអ៊ូលទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃអង្គារ។ ស្ថានទូតក៏បានបដិសេធដាច់ខាតនូវអ្វីដែលហៅថា “ព័ត៌មានក្លែងក្លាយ ការភូតកុហក” អំពីកីឡាការិនី Rekabi ។

 

សហព័ន្ធកីឡាឡើងជញ្ជាំងអន្តរជាតិ (IFSC) បាននិយាយថា “សុវត្ថិភាពរបស់អត្តពលិកគឺសំខាន់បំផុតសម្រាប់យើង ហើយយើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីការពារសមាជិកដ៏មានតម្លៃរបស់យើងឱ្យមានសុវត្ថិភាពក្នុងស្ថានភាពនេះ”។ “IFSC គាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិរបស់អត្តពលិក ការជ្រើសរើសរបស់ពួកគេ និងការបញ្ចេញមតិដោយសេរី។”ប្រភពមួយបានប្រាប់ BBC កាលពីថ្ងៃចន្ទថាលិខិតឆ្លងដែន និងទូរសព្ទដៃរបស់លោកស្រី Rekabi ត្រូវបានរឹបអូស ហើយថានាងបានចាកចេញពីសណ្ឋាគារក្នុងទីក្រុងសេអ៊ូលពីរថ្ងៃមុនកាលកំណត់។ គ្រួសារ និងមិត្តភ័ក្តិរបស់នាងមិនអាចទាក់ទងនាងបានទេ បន្ទាប់ពីនាងបាននិយាយថា នាងនៅជាមួយមន្ត្រីអ៊ីរ៉ង់។

កាលពី 2 ឆ្នាំមុន អាជ្ញាកណ្តាលអុកអន្តរជាតិជនជាតិអ៊ីរ៉ង់ម្នាក់បាននិយាយថា នាងបានទទួលការគំរាមកំហែងដល់ជីវិត បន្ទាប់ពីរូបថតមួយសន្លឹករបស់នាងដែលបានផ្សព្វផ្សាយបង្ហាញរូបនាងគ្មានកន្សែងគ្របក្បាលនៅក្នុងព្រឹត្តិការណ៍ប្រកួតអុកស្ត្រីពិភពលោកនៅទីក្រុងសៀងហៃ។ពេលនោះ Shohreh Bayat បានអះអាងថានាងបានពាក់កន្សែងគ្របក្បាល ប៉ុន្តែនាងបានដោះវាចេញពេលកក់សក់ ហើយនាងបានទាមទារសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានព្រមានថានាងអាចប្រឈមមុខនឹងការចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកស្រី Bayat បានប្រាប់ BBC World News កាលពីថ្ងៃអង្គារថា “ខ្ញុំមានជម្រើសរបស់ខ្ញុំ គឺត្រូវបានស្នើឱ្យសរសេនៅលើ Instagram ដើម្បីសុំទោសជាសាធារណៈ” ។ កាលពីថ្ងៃអង្គារ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ការឆ្លើយតបដោយហឹង្សាដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមអ្នកតវ៉ា និងរបាយការណ៍អំពីការចាប់ខ្លួនដោយបំពាន និងការសម្លាប់ និងការឃុំឃាំងកុមារ”។អ្នកនាំពាក្យរបស់លោកស្រី Ravina Shamdasani បាននិយាយថា “ប្រភពខ្លះនិយាយថាកុមារ 23 នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសដោយសារគ្រាប់កាំភ្លើង និងការវាយដំយ៉ាងធ្ងន់ធ្ងរ” នៅក្នុងខេត្តយ៉ាងតិចចំនួន 7 ។លោកស្រីបានបន្ថែមថា សាលារៀនមួយចំនួនក៏ត្រូវបានវាយឆ្មក់ និងកុមារត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ ខណៈដែលនាយកសាលាមួយចំនួនត្រូវបានចាប់ខ្លួនពីបទមិនសហការ។ អង្គការ​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់ មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស បាន​រាយការណ៍​ថា មនុស្ស ២១៥​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ។ អាជ្ញាធរ​បាន​បដិសេធ​ការ​សម្លាប់​បាតុករ​ដោយ​សន្តិវិធី ហើយ​ជំនួស​មក​វិញ​នូវ​ការ​បន្ទោស​ថា​«​កុប្បកម្ម​» ដែល​គាំទ្រ​ដោយ​បរទេស។

ប្រភព៖ BBC ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image