en     km
en     km

យុវតីអ៊ីរ៉ង់រត់​គេច​ពី​ការ​បង្រ្កាប​កាន់​អាវុធ​តស៊ូនៅតាម​ព្រំដែន

Share

 

យោងតាម CNN យុវតីជាបាតុករ​ប្រឆាំង​រដ្ឋាភិបាលអ៊ីរ៉ងក្លាយ​ទៅ​ជា​អ្នក​ប្រយុទ្ធ​នៅ​តាមព្រំដែន​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់។ កញ្ញាRezan បានធ្វើដំណើរតាមជួរភ្នំថ្មអស់រយៈពេលបីថ្ងៃ ដើរកាត់ចម្ការមីន ដើម្បីស្វែងរកកងកម្លាំងតស៊ូបដិវត្តន៍។ វាជាដំណើរដ៏វែងឆ្ងាយនិងគ្រោះថ្នាក់សម្រាប់យុវនារីវ័យក្មេង។សកម្មជនជនជាតិអ៊ីរ៉ង់-ឃឺដអាយុ 19 ឆ្នាំដែល CNN បានដាក់រហស្សនាមថា Rezan បាននិយាយថា “ខ្ញុំដឹងថាប្រសិនបើមន្រ្តីអ៊ីរ៉ងប្រទះឃើញយើង យើងនឹងស្លាប់ភ្លាមៗ” ។ នាងធ្វើដំណើរទៅកាន់ព្រំដែនអ៊ីរ៉ាក់ ដែលជាព្រំដែនយោធាអ៊ីរ៉ង់យាមកាមយ៉ាងតឹងរឹងបំផុត។យោងតាមក្រុមសិទ្ធិមនុស្ស រាយការណ៍ថាមានមនុស្សជាច្រើនត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ចំពោះជនណារត់ឆ្លងដែន ឬរត់ពន្ធទំនិញខុសច្បាប់។

នាង Rezan បានភៀសខ្លួនចេញពីស្រុកកំណើតនៅ Sanandaj នៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលកងកម្លាំងសន្តិសុខកំពុងបង្រ្កាបបាតុកម្មនិងសម្លាប់ក្រុមអ្នកតវ៉ា។នាងRezan បន្ត​ថាបាតុករ​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ខ្លះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ចំពោះ​មុខ​នាង។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​វាយ​ដំ​នៅ​តាម​ដង​ផ្លូវ។ នាងបាននិយាយថា នៅក្នុងសប្តាហ៍ទីពីរនៃការតវ៉ា កងកម្លាំងសន្តិសុខបានទាញបោចសក់របស់នាងអូស​នៅតាម​ផ្លូវ​ ។នាងបានរៀបរាប់ពីការបង្រ្កាបដ៏ឃោរឃៅនៅក្នុងទីក្រុងដែលភាគច្រើនជាជនជាតិឃឺដ។ នាងបន្តថា” ខ្ញុំអាចមើលឃើញរឿងដដែលនេះកើតឡើងចំពោះមនុស្សជាច្រើនទៀត រួមទាំងកុមារផងដែរ”។

តំបន់Sanandaj មានការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រៅពីទីក្រុង Tehran ចាប់តាំងពីការបះបោរបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា។កញ្ញាRezan បាននិយាយថា នាងគ្មានជម្រើសអ្វីក្រៅពីការធ្វើដំណើរដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ជាមួយអ្នករត់ពន្ធទៅកាន់ប្រទេសអ៊ីរ៉ាក់នោះទេ។ ការចាកចេញពីប្រទេសអ៊ីរ៉ង់តាមច្រកព្រំដែននៅជិតបំផុត។ ការស្នាក់នៅ Sanandaj អាចបណ្តាលឱ្យនាងស្លាប់ដោយកម្លាំងសន្តិសុខអ៊ីរ៉ង់។នាងបានប្រាប់ CNN ពីភាគខាងជើងប្រទេសអ៊ីរ៉ាក់ថា“នៅទីនេះ ខ្ញុំអាចទទួលបានសិទ្ធិរបស់ខ្ញុំក្នុងការរស់នៅជាស្ត្រី។ ខ្ញុំចង់តស៊ូដើម្បីសិទ្ធិស្ត្រី។ ខ្ញុំចង់ប្រយុទ្ធដើម្បីសិទ្ធិមនុស្ស” ។ បន្ទាប់ពីនាងមកដល់ព្រំដែនកាលពីដើមខែតុលានេះ នាងបានសម្រេចចិត្តផ្លាស់លែងធ្វើជាអ្នកតវ៉ាដោយសន្តិវិធីទៀតហើយ  ដោយបានចុះឈ្មោះជាមួយក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់-ឃឺដ ទទួលយកអាវុធតស៊ូប្រឆាំងអាជ្ញាធរអ៊ីរ៉ង់ ដែលមានទីតាំងនៅក្នុងជ្រលងភ្នំថ្មនៃប្រទេសអ៊ីរ៉ាក់ Kurdistan ។ កញ្ញាRezan គឺជាអ្នកប្រឆាំងម្នាក់ក្នុងចំណោមអ្នកប្រឆាំងអ៊ីរ៉ង់ជាច្រើននាក់ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីខែមុន ដោយបានគេចពីការបង្ក្រាបដ៏ឃោរឃៅរបស់អាជ្ញាធរអ៊ីរ៉ង ដើម្បីបង្រ្កាបបាតុកម្ម បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិឃឺដ-អ៊ីរ៉ង់អាយុ 22 ឆ្នាំ ឈ្មោះMahsa “Zhina” Amini ក្នុងអំឡុងពេលឃុំខ្លួនដោយសីលធម៌របស់អ៊ីរ៉ង់ដោយចោទនាងថា ស្លៀកពាក់​មិន​ត្រឹមត្រូវតាមសាសនាឥស្លាម។

 

ប្រភព៖ CNN ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image