en     km
en     km

អាជ្ញាធរកំពុងសិក្សាសង់ស្ពានឆ្លងនៅស្រុកលើកដែកបន្ទាប់ពីមានករណីលិចទូកដរស្លាប់មនុស្ស១១នាក់

Share

ក្រោយមានឧបទ្ទហេតុកើតឡើងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យកុមារចំនួន១១នាក់ស្លាប់ ពេលនេះអាជ្ញាធរខេត្ត និងអ្នកជំនាញ កំពុងសិក្សាសាងសង់ស្ពានត្រង់ចំណុចទឹកលិចលង់នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកុំអាចឆ្លងបានគ្រប់រដូវ។ នេះបើតាមការថ្លែងរបស់ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យខេត្តកណ្ដាល ប្រាប់ដល់វិទ្យស្ដ្រី។

លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យខេត្តកណ្ដាល

លោកបានបញ្ជាក់ថា ដោយសារឆ្នាំនេះទឹកមានសភាពធំ ទើបបណ្ដាលឱ្យមានសេវាកម្មបណ្ដោះអាស្ននជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ហើយប្រជាពលរដ្ឋដែលបើទូកដឹកប្រជាពលរដ្ឋនេះ ក៏មិនមែនប្រកបអាជីវកម្មក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរខេត្តនោះទេ។
បច្ចុប្បន្ននៅកន្លែងកើតឧបទ្ទវហេតុ មិនទាន់ឱ្យដំណើរការនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោក គ្រុយ ម៉ាឡែន បន្ថែម។


កាលពីព្រឹកមិញនេះ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានសម្រេចអនុញ្ញាតឲ្យម្ចាស់ទូកដរនិងអ្នកដឹកត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន ប៉ុន្ដែនីតិវិធីតាមច្បាប់នៅបន្ដដដែល៕

Share

Image
Image
Image