en     km
en     km

យន្តហោះគ្មានមនុស្សបើករបស់រុស្សីវាយប្រហារទីក្រុង Kyiv

Share

 

រដ្ឋធានី Kyiv របស់អ៊ុយក្រែន បានរងការវាយប្រហារ យ៉ាងតិចចំនួនបួនដង ដោយយន្តហោះគ្មានមនុស្សបើក kamikazeរបស់រុស្ស៊ី។ លោក Andriy Yermak ទីប្រឹក្សាប្រធានាធិបតីអ៊យក្រែន បានស្តីបន្ទោសរុស្ស៊ីចំពោះការវាយប្រហារនេះ។អភិបាលក្រុងកំពង់ផែ Mykolaiv បាននិយាយថាមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នានេះដែរបានធ្វើអោយឆេះធុងប្រេងផ្កាឈូករ័ត្នជាច្រើន។មន្ត្រីកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ ដែលគេជឿថាផលិតដោយប្រទេសអ៊ីរ៉ង់ បានហោះចូលអ៊ុយក្រែនភាគខាងត្បូង។លោក Oleksandr Senkevich បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿងបានបាញ់បញ្ឆេះរថក្រោះនៅទីក្រុង Mykolaiv ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃអាទិត្យប៉ុន្មានម៉ោងមុនការវាយប្រហារនៅក្នុងទីក្រុង Kyiv ។

អភិបាលក្រុង Vitalii Klitschko បាននិយាយថា អគារលំនៅដ្ឋាននៅតំបន់ Shevchenkivskiyត្រូវបានខូចខាត។ទីក្រុងគៀវ​បាន​ប្រតិកម្មតប​ ​ដោយ​ព្យាយាមបាញ់​ទម្លាក់​យន្តហោះដ្រូនទាំងនោះ។លោកប្រធានាធិបតី Zelensky បាននិយាយថា “សត្រូវអាចវាយប្រហារទីក្រុងរបស់យើង ប៉ុន្តែវានឹងមិនអាចបំបែកពួកយើងបានទេ” ដោយពណ៌នាអំពីការវាយប្រហារថាជា “ការភេវរកម្មលើប្រជាជនស៊ីវិល” ។

ការិយាល័យ​អភិបាលក្រុង​និយាយ​ថា អគារ​លំនៅឋាន និង​អគារផ្សេងៗទៀត​ត្រូវ​បាន​វាយ​ប្រហារ។ មន្ត្រីផ្លូវដែកបាននិយាយថា ការវាយប្រហារ នៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Kyiv ។អ្នកកាសែតរ៉យទ័រម្នាក់បានរាយការណ៍ថាបានឃើញបំណែកនៃយន្តហោះគ្មានមនុស្សបើកដែលប្រើក្នុងការវាយប្រហារប្រើពាក្យថា “For Belgorod” ។

វិមានក្រឹមឡាំងបានចោទប្រកាន់អ៊ុយក្រែនថាបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុង Belgorod ។ប៉ុន្តែអ៊ុយក្រែនបានបដិសេធចំពោះការចោទប្រកាន់របស់រុស្សី។ការវាយប្រហារនាពេលថ្មីៗនេះបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ ដោយសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram លោក Klitschko បាននិយាយថា មានការវាយប្រហារចំនួនបួនដងនៅក្នុងទីក្រុង Kyiv ទោះបីជាអ្នកស្រុកបានឮការផ្ទុះប្រាំឬប្រាំមួយក៏ដោយ។ លោក​ក៏​បាន​ប្រាប់​ប្រជាជន​ឱ្យ​ស្នាក់​នៅ​ក្នុង​ជម្រក​ ។

ប្រភព៖ BBC News ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image