en     km
en     km

រយៈពេល ១៥ ថ្ងៃមានយានយន្តជាង១៩ម៉ឺនគ្រឿងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានយានយន្តជាង ១៩ ម៉ឺនគ្រឿង​ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃបើកដំណើរការកាលពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២២នេះ។

នេះបើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជួននៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះ។

ក្រសួងសាធារណការបន្តថា ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនមានករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រា។​

រូបភាពពីក្រសួងសាធារណការ។

 

សូមជម្រាបថា ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿងដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ម្ចាស់យានយន្តបានហៅទូរស័ព្ទសុំប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះមកកាន់លេខ ១៣៩៩ សរុបមានចំនួន ៥០៦ខ្សែ។

សេចក្តីណែនាំពីការបើកបរលើផ្លូវល្បឿនលឿន។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

 

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

Share

ព័ត៌មានទាក់ទង

Image