loader

BBC បង្ហាញអត្តសញ្ញាណយុវជនដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ានៅអ៊ីរ៉ង់

 

សារព័ត៌មាន BBC បានចុះផ្សព្វផ្សាយអត្តសញ្ញាណជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ានៅប្រទេសអ៊ីរ៉ង់។ជនរងគ្រោះទាំងនេះគឺជាយុវជនដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងប្រទេសអ៊ីរ៉ង់។ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អាជ្ញាធរលើការរាយការណ៍ព័ត៌មានឯករាជ្យធ្វើឱ្យអត្តសញ្ញាណ និងចំនួន​​​អ្នកស្លាប់ពិបាកធ្វើការផ្ទៀងផ្ទាត់អោយដឹងពិតប្រាកដ។BBC News បានប្រើបច្ចេកទេសស៊ើបអង្កេតតាមវិធីផ្សេងៗ ដើម្បីកំណត់អត្តសញ្ញាណ បុរស ស្ត្រី និងកុមារសរុបចំនួន 40 នាក់ ដែលបានស្លាប់។BBCបង្ហាញអត្តសញ្ញាណជនរងគ្រោះជាស្ត្រី។កាលពីមុនភាគច្រើននៃការតវ៉ានៅប្រទេសអ៊ីរ៉ង់គឺអំពីស្ថានភាពសេដ្ឋកិច្ច។ប៉ុន្តែឥឡូវនេះចលនាតវ៉ាដែលមិនធ្លាប់មានពីមុនមក ដែលអ្នកតវ៉ាជាស្ត្រី ជាពិសេសស្ត្រីវ័យក្មេងបានចុះដើរតាមផ្លូវ និងបានស្រែកពាកស្លោកតវ៉ាថា “ស្ត្រី ជីវិត សេរីភាព” ។

កងកម្លាំងសន្តិសុខអ៊ីរ៉ងបានបង្ក្រាបចលនាតវ៉ា ហើយស្ត្រីមួយចំនួនត្រូវបានបាញ់សម្លាប់ ដូចជានាង Nika Shakarmi និង Sarina Esmailzadeh ទាំង 16 នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran និងតំបន់ជុំវិញទីក្រុងនេះ។នាង Shakarmi បានបាត់ខ្លួនក្នុងទីក្រុង Tehran កាលពីថ្ងៃទី 20 ខែកញ្ញា បន្ទាប់ពីបានប្រាប់មិត្តភ័ក្តិថាប៉ូលីសតាមចាប់នាង។ លិខិតបញ្ជាក់មរណភាពដែលទទួលបានដោយ BBC បាននិយាយថានាងបានស្លាប់បន្ទាប់ពី “របួសជាច្រើនដែលបណ្តាលមកពីការវាយដោយវត្ថុរឹង” ។ក្រុមសិទ្ធិមនុស្សបាននិយាយថា លោកស្រី Esmailzadeh ដែលជា YouTuber បានស្លាប់បន្ទាប់ពីត្រូវបានវាយដោយកងកម្លាំងសន្តិសុខប្រដាប់ដោយដំបងកាលពីថ្ងៃទី 23 ខែកញ្ញា។ចំណែកនាងMahsa Mougouyi អាយុ 18 ឆ្នាំបានស្លាប់នៅ Isfahan កណ្តាលប្រទេសអ៊ីរ៉ង់។ស្ត្រី​ក្នុង​វ័យ​២០​ឆ្នាំ​និង​៣០​ឆ្នាំ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ដែរ ដូច​ស្ត្រី​វ័យ​៦២​ឆ្នាំ Minoo Majidi នៅ​ក្រុង Kermanshah ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់។

ក្រៅពីនេះBBCក៍បានបង្ហាញអត្តសញ្ញាណជនរងគ្រោះជាសិស្សសាលាផងដែរ។នៅតាមដងផ្លូវ និងនៅតាមសាលារៀននានាទូទាំងប្រទេសអ៊ីរ៉ង់ យុវនារី និងសិស្សសាលាបានដុតកន្សែងគ្របក្បាលរបស់ពួកគេ ដែលប្រឆាំងមនោគមវិជ្ជាអភិរក្សតឹងរឹង។ក្មេងស្រីដែលបានថត និងចែករំលែកវីដេអូ ដោះក្រមាគ្របក្បាលរបស់ពួកគេនៅក្នុងថ្នាក់ និងបានដើរតាមផ្លូវ ហើយក្លាយជាផ្នែកសំខាន់នៃចលនា ដែលភាគច្រើនត្រូវបានដឹកនាំដោយនិស្សិតសាកលវិទ្យាល័យ។ការតវ៉ារបស់សិស្សវិទ្យាល័យបែបនេះគឺមិនធ្លាប់មានពីមុនមកទេ។

សិស្សសាលាឈ្មោះ Amirhossein Basati អាយុ 15 ឆ្នាំ ជាសិស្សក្មេងជាងគេដែលត្រូវបានដោយ BBC News ផ្ទៀងផ្ទាត់ថាត្រូវបានសម្លាប់នៅក្នុងខេត្ត Kermanshah ភាគពាយព្យប្រទេសអ៊ីរ៉ង់។Zakaria Khial និង Amin Marefat 16 ឆ្នាំបានស្លាប់នៅភាគខាងលិច Azerbaijan ភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សរបស់អ៊ីរ៉ង់ (HRANA) ប៉ាន់ប្រមាណថាមនុស្ស 222 នាក់ត្រូវបានសម្លាប់នៅក្នុងពេល ឬក្រោយពេលបាតុកម្មដែលបង្កឡើងដោយការស្លាប់Mahsa Amini អាយុ 22 ឆ្នាំនៅក្នុងមន្ទីរឃុំឃាំង។

ប្រភព៖ BBC News ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x