en     km
en     km

ស្ថានទូតបារាំងនៅកម្ពុជារៀបចំពិព័រណ៍ព្រះឆាយលក្ខណ៍រម្លឹកព្រះវិញ្ញាណក្ខន្ធព្រះបាទករុណាសម្ដេចឳ

Share

ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា និងវិទ្យាស្ថានភាសាបារាំង បានរៀបចំពិព័រណ៍ព្រះឆាយាលក្ខណ៍របស់អតីតអង្គព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសនៃខួប១០០ឆ្នាំនៃការប្រសូតទ្រង់។

ការរៀបចំពិព័រណ៍ព្រះឆាយាលក្ខណ៍ព្រះករុណាសម្ដេចឳ ក៏ដើម្បីរម្លឹកដល់ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងរំលឹកខួបកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស ២៣ តុលា ខាងមុខនេះដែរ។ ផ្អែកតាមស្ថានទូតបារាំងបានឱ្យដឹងថា ពិព័រណ៍ព្រះឆាយាលក្ខណ៍នេះ នឹងក្លាយជាដែលការចងចាំមួយមិនភ្លេច ព្រោះព្រះឆាយលក្ខណ៍ខ្លះជារូបដែលកម្របានឃើញពីមុន។
មួយទៀតដែល ព្រះឆាយលក្ខណ៍ដែលដាក់តាំងនៅលើរបងនៃស្ថានទូតបារាំងនេះ បានបង្ហាញនូវព្រឹត្តិការណ៍ និងជំនួបនានា ដែលបានដិតជាប់ក្នុងឆាកជីវិតដ៏អស្ចារ្យរបស់ទ្រង់ ក្នុងពេលព្រះអង្គបំពេញព្រះរាជកិច្ចដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ក្នុងមិត្តភាពជាមួយប្រទេសបារាំង។

ទាំងនៅស្ថានទូត និងវិទ្យាស្ថានបារាំង ពិព័រណ៍នេះធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែតុលា និងបើកឱ្យទស្សនាដោយសេរី នៅលើជញ្ជាំងស្ថានទូតបារាំង អគារលេខ១ មហាវិថីព្រះមុនីវង្ស។ នេះបើយោងទៅតាមស្ថានទូតដែលបង្ហោះនៅថ្ងៃទី១៣ ខែតុលានេះ។

សូមជម្រាថា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរ អស់រយៈពេលជាង ៧០ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យនៅព្រះជន្ម ១៩ ព្រះវស្សា។ ព្រះអង្គបានបំពេញការងារពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីសន្តិភាព វិបុលភាព និងឯករាជ្យភាពនៃប្រទេសកម្ពុជា។
ស្ថានទូត និងវិទ្យាស្ថានបានបញ្ជាក់ថា ការតាំងពិព័រណ៍ព្រះឆាយាលក្ខណ៍នេះ ដើម្បីឧទ្ទិសដល់ជីវិតដ៏វិសេសវិសាលក្នុងការបម្រើប្រជាជនកម្ពុជាក្នុងមិត្តភាពជាមួយប្រទេសបារាំង និងមានចាក់ផ្សាយខ្សែភាពយន្ដនៃព្រះរាជសកម្មភាពរបស់ព្រះបរមរតៈកោដ្ឋ នៅវិទ្យាស្ថាន និងមជ្ឍមណ្ឌលបុប្ផាណា មានរឿងកូលាបនៃភ្នំបូកគោ បក្សីឋានសួគ៌ និងព្រៃប្រសិទ្ធ។


ជាមួយគ្នានេះផងដែរ យោងតាមសហភាពសហព័ន្ធយុវជនកម្ពុជា ថានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ នឹងមានរៀបចំកម្មវិធីសមាធិរម្លឹកព្រះវិញ្ញាណក្ខណ្ឌព្រះបរមរតនកោដ្ឋ នៅមុខទីធ្លា សាលាធម្មសភា វត្តបទុមវតីផងដែរ៕

Share

Image
Image
Image