en     km
en     km

ស្ត្រីនៅជុំវិញពិភពលោកបានកាត់សក់ដើម្បីស្រ្តីអ៊ីរ៉ង់

Share

 

យោងតាមវីដេអូខ្លីដែលចុះផ្សាយដោយ BBC News  បានបង្ហាញស្ត្រី​ជុំវិញ​ពិភពលោក​បាន​រួបរួម​គ្នា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ដោយ​កាត់​សក់របស់ពួកគេ។ ។ការកាត់សក់ដែលបង្ហាញជាសាធារណៈនេះរួមមានតារាសម្តែងដូចជា Juliette Binoche និង Marion Cottilard ជាដើម។ក្រៅពីនេះគេឃើញលោកស្រីAbir Al-Sahlani ជាសមាជិក​សភា​ស៊ុយអែត​នៃ​សភា​អឺរ៉ុប​ក៏​កាត់​​ក្នុង​ពេលលោកស្រីកពុង​ថ្លែង​សុន្ទរកថា​របស់​សភា EUផងដែរ។

ប្រភព៖ BBC News

ការតវ៉ាបានចាប់ផ្តើមបន្ទាប់ពីការស្លាប់របស់ស្រ្តីអ៊ីរ៉ង់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌អ៊ីរ៉ង់ ដោយចោទប្រកាន់នាងថាបានស្លៀកពាក់មិនសមរម្យតាមច្បាប់មូស្លីមដែលកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់។

មានការតវ៉ាជាច្រើនសប្ដាហ៍កន្លងមកមានទាំងបុរសស្រ្តីនិងសិស្សសាលាផងដែរ។ក្នុង​វីដេអូបាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​​ក្មេង​ស្រីក្នុងថ្នាក់​រៀន​​បាន​គូស​រូបភាព​ និងសរសេរពាក្យ​ស្លោក​​តវ៉ា។ ក្រុម​អ្នក​តវ៉ា​បាន​​ស្រែកថា៖ «ស្ត្រី ជីវិត និងសេរីភាព”។ ក្រៅពីនោះគេឃើញស្រ្តីអ៊ីរ៉ងទូទាំង​ប្រទេស​អ៊ីរ៉ង់ចុះ​ដើរតាម​ផ្លូវ​សាធារណៈដោយ​ដោះ​កន្សែងគ្របសក់ចេញ។តាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស185នាក់ រួមទាំងអនីតិជនចំនួន19 នាក់​ត្រូវបានសម្លាប់ រាប់រយនាក់បានរងរបួស និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង។

 

ប្រភព៖ BBC News ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

Share

Image
Image
Image