en     km
en     km

ស្រ្តីអ្នកកាសែតអ៊ីរ៉ង់បាត់ខ្លួនដោយសារទម្លាយព័ត៌មានជនរងគ្រោះ Mahsa Amini

Share

 

យោងតាម Reutersបានអោយដឹងថា Niloofar Hamedi ជាស្រ្តីអ្នកកាសែតជនជាតិអ៊ីរ៉ង់ដែលមានឯកទេសខាងសិទ្ធិស្ត្រី បានបាត់ខ្លួនក្រោយពេលនាងបានចេញផ្សាយព័ត៌មានទាក់ទងនឹងករណីស្លាប់របស់ Mahsa Amini ។អ្នកស្រីNiloofar Hamedi បានថតរូបឪពុកម្តាយរបស់ Mahsa Amini ឱបគ្នានៅក្នុងមន្ទីរពេទ្យ Tehran នៅពេលដែលកូនស្រីរបស់ពួកគេកំពុងសន្លប់។រូបថតដែល Hamedi បានបង្ហោះនៅលើ Twitter កាលពីថ្ងៃទី 16 ខែកញ្ញា បានបង្ហាញពិភពលោកថា ការស្លាប់របស់ស្រ្តីឈ្មោះ Amini អាយុ 22 ឆ្នាំ គឺជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មដោយប៉ូលីសសីលធម៌អ៊ីរ៉ង់ចំពោះអ្វីដែលពួកគេចាត់ទុកថាស្លៀកពាក់មិនសមរម្យ។

មេធាវីរបស់ Hamedi លោក Mohammad Ali Kamfirouzi បាននិយាយកាលពីថ្ងៃទី 22 ខែកញ្ញាថា “ព្រឹកនេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់បានឆ្មក់ចូលផ្ទះកូនក្តីរបស់ខ្ញុំ Niloofar Hamedi ចាប់ខ្លួននាង ឆែកឆេរផ្ទះរបស់នាង និងរឹបអូសទ្រព្យសម្បត្តិរបស់នាង” ។គាត់បានសរសេរថា Hamedi មិនត្រូវបានគេចោទពីបទល្មើសណាមួយទេ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Evin របស់ប្រទេសអ៊ីរ៉ង់។

យោងតាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស185នាក់ រួមទាំងអនីតិជនចំនួន19 នាក់​ត្រូវបានសម្លាប់ រាប់រយនាក់បានរងរបួស និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។ រដ្ឋាភិបាល​អ៊ីរ៉ង់​និយាយ​ថា កងកម្លាំង​សន្តិសុខ​ជាង​២០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ថា​ខ្លួន​នឹង​ស៊ើបអង្កេត​ចំពោះការ​ស្លាប់​ជន​ស៊ីវិល។

គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់ “ដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះអ្នកកាសែតទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយសារតែការផ្សាយព័ត៌មានអំពីការស្លាប់របស់ Mahsa Amini ” ។CPJ បាននិយាយកាលពីខែមុនថាយ៉ាងហោចណាស់អ្នកកាសែត 28 នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ រួមទាំងលោកស្រីHamedi ផងដែរ។មិត្តភក្ដិរបស់ Hamedi បានពណ៌នាថានាងជាអ្នកសារព័ត៌មានដ៏ក្លាហានម្នាក់ដែលមានចំណង់ចំណូលចិត្តចំពោះបញ្ហា និងសិទ្ធិស្ត្រី។ អត្ថបទស៊ើបអង្កេតរបស់នាងបានសរសេរអំពីការដុតខ្លួនឯងក្នុងចំណោមស្ត្រីដែលទទួលរងការរំលោភបំពានក្នុងគ្រួសារ ហើយនាងបានសម្ភាសគ្រួសាររបស់ Sepideh Rashno ដែលជាអ្នកនិពន្ធ និងវិចិត្រករជនជាតិអ៊ីរ៉ង់ ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាពីបទប្រឆាំងនឹងការស្លៀកពាក់យ៉ាងតឹងរឹងបែបអ៊ីស្លាម។ និពន្ធនាយករបស់ Hamediគឺ Shahrzad Hemmati បានសរសេរនៅថ្ងៃទី 11 ខែតុលាថា “យើងសង្ឃឹមថា Hamedi នឹងត្រលប់មកការិយាល័យវិញ ហើយដាក់កាបូបរបស់នាងនៅលើតុធ្វើការ។  អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអំពើហឹង្សាជាច្រើនរួមទាំងក្រុមប្រឆាំងឃឺដអ៊ីរ៉ង់ប្រដាប់ដោយអាវុធ ដោយកងឆ្មាំបដិវត្តន៍បានវាយប្រហារមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាង ក្នុងអំឡុងពេលចលាចបាតុកម្មលចុងក្រោយនេះ។

ប្រភព៖ Reuters, ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

Share

Image
Image
Image