en     km
en     km

តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត

Share

 

យោងតាមការចុះផ្សាយរបស់ C N A ​បាន​អោយដឹង​ថា តុលាការ​​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​ បាន​កាត់ទោស​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​បន្ថែមទៀតពី​បទពុករលួយ​កាលពី​ថ្ងៃ​ពុធ​ទី ១២ តុលា។

លោកស្រី Aung San Suu Kyi អាយុ 77 ឆ្នាំ ជាម្ចាស់ជ័យលាភីរង្វាន់ណូបែល ប្រឈមនឹងការចោទប្រកាន់​យ៉ាងហោចណាស់ 18 បទល្មើស ដូចជាបទពុករលួយ បទរំលោភលើការបោះឆ្នោតជាដើម ដែលសរុបទោសអតិបរមាបញ្ចូលគ្នាមានរយៈពេលជិត 190 ឆ្នាំ។

អ្នកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល ហើយបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។ លោកស្រី Aung San Suu Kyi កំពុង​ត្រូវ​ឃុំ​ខ្លួន​តែ​ឯង​ក្នុង​រដ្ឋធានី​ណៃពិដោ ហើយ​ការ​កាត់​ទោស​នេះ​បាន​ធ្វើ​ឡើងដោយបិទ​ទ្វារ​ ។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការកាត់ទោសចុងក្រោយគឺទាក់ទងទៅនឹងការចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ថាបានទទួលយកសំណូកពីពាណិជ្ជករ។លោកស្រី អ៊ុងសាន ស៊ូជី បានទទួលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើបទចោទចំនួនពីរក្នុងពេលដំណាលគ្នា។

ក្រុមប្រឆាំងនឹងរបបយោធានិយាយថា ការចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី មានគោលបំណងរារាំងលោកស្រីមិនឲ្យចូលរួមក្នុងឆាកនយោបាយម្តងទៀត ឬព្យាយាមប្រឆាំងនឹងការកាន់កាប់អំណាចរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន។

អ្នក​នាំ​ពាក្យ​របប​យោធា​មិន​បាន​លើក​ទូរស័ព្ទ​អ្នកសារព័ត៌មានដើម្បីសុំ​ការ​អត្ថាធិប្បាយ​​កាលពី​ថ្ងៃ​ពុធ។ របប​យោធា​អះអាង​ថា តុលាការ​មី​យ៉ាន់​ម៉ា​មាន​ឯករាជ្យ ហើយ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​កំពុង​ទទួល​បាន​ដំណើរការ​ក្ដីត្រឹមត្រូវ​។

ប្រភព៖ C N A ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២

Share

Image
Image
Image