ស្រុកបារាយណ៍៖ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងភូមិចំនួន ៣ ស្ថិតក្នុងឃុំបឹងកណ្តាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសហការគ្នារៃអង្កាសថវិកាសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦៦៨ម៉ែត្រនិងមានកម្រាស់ជាង១តឹក។ផ្លូវនេះត្រូវបានសាងសង់ឡើងកាលពីខែសីហាកន្លងទៅថ្មីនេះ។
ការសហការសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង បន្ទាប់ពីផ្លូវចាស់ពិបាកក្នុងការធ្វើដំណើរ។
ព្រះចៅអធិការវត្ត បឹងខាងត្បូងមានថេរដីកាថា ការកសាងផ្លូវនេះដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ពុទ្ធបរិស័ទ និងងាយស្រួលដល់ប្រជាពលមកបំពេញបុណ្យនៅវត្តបានងាយស្រួលផងដែរ។ ដោយឡែកផ្លូវមួយខ្សែនេះ ក៏ដើម្បីសម្រួលដល់ការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
ប្រជាពលរដ្ឋក្នុងសហគមន៍នេះលើកឡើងថា នៅពេលមានផ្លូវធ្វើដំណើរស្រួលធ្វើឱ្យការធ្វើដំណើរបានលឿនរហ័សជាងមុន ចំណែកការដឹកកសិករទៅទីផ្សាយក៏បានស្រួលជាងមុន។
សូមជម្រាបថា ថវិកាដែលរៃអង្គាសដើម្បីកសាងផ្លូវបេតុងនេះបានចំណាយអស់ ១៥១លានរៀល ដែលថវិកានេះនិងសម្ភារៈទទួលបានពីកម្លាំងសទ្ធារបស់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មានទាំងខាងអាជ្ញាធរជូយចូលរួមផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយយុវជន ផាត សុភ័ត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។
ខាងក្រោមនេះជាកម្រងរូបភាពនៃសកម្មភាពការកសាងផ្លូវបេតុង៖