loader

រុស្ស៉ី​វាយ​ប្រហារដោយ​មីស៊ីល​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន

យោងតាម C N A មានការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានី Kyiv ផងដែរ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនៅថ្ងៃច័ន្ទ ទី១០ តុលា។ការវាប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបំផ្ទុះស្ពានតភ្ជាប់គ្រីមៀទៅកាន់ប្រទេសរុស្ស៊ី។

លោកKyrylo Tymoshenko នាយករងខុទ្ទកាល័យប្រធានាធិបតីអុយក្រែនបានថ្លែងនៅលើប្រព័ន្ធផ្សព្វ​ផ្សាយសង្គមថា “អ៊ុយក្រែនកពុងរងការវាយប្រហារដោយមីស៊ីល។ មានការវាយប្រហារនៅទីក្រុងជាច្រើនខ្ញុំសូមអំពាវនាវឱ្យប្រជាជន “ស្នាក់នៅក្នុងជម្រកសុវត្ថិភាព” ។

នៅទីក្រុង Kyiv គេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងជាច្រើនដងចាប់ផ្តើមនៅម៉ោងប្រហែល 8.15 នាទី ព្រឹកថ្ងៃចន្ទ ។អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងគៀវបាននិយាយថា គ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់នៅជិតសួនកុមារ បង្កជាភ្លើងផ្សែងហុយចេញពីរណ្ដៅធំមួយនៅកន្លែងគ្រាប់ធ្លាក់។ដើមឈើ និងកៅអីជាច្រើននៅក្បែរនោះបានឆេះ ខណៈដែលរថយន្តសង្គ្រោះជាច្រើនបានទៅដល់ទីនោះ។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការវាយប្រហារ​តាមអាកាសចំកណ្តាលទីក្រុងគៀវ។«​រាជធានីគៀវ​ស្ថិត​ក្រោម​ការ​វាយប្រហារ​របស់​ភេរវជន​រុស្ស៊ី! ។”ប្រសិនបើមិនមានការងារចាំបាច់ កុំទៅទីរដ្ឋធានីគៀវ” ។វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ផ្សែងខ្មៅ​ហុយ​ឡើង​ពីលើ​តំបន់​ជាច្រើន​ក្នុង​ទីក្រុង។

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ស៊ីរ៉ែនប្រកាសអាសន្នឮឡើងពេញប្រទេសអ៊ុយក្រែន  ជាអកុសលមានអ្នកស្លាប់ និងរបួស។ សូមកុំចាកចេញពីជម្រក” .”ថែរក្សាខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ចូររឹងមាំឡើង។”

 

ប្រភព៖ C N A ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលសូត្រខ្មែរចំនួន១១មុខគ្រោងនឹងដាក់តាំងពិព័រណ៍នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះអាជ្ញ[...]

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្[...]

ផ្ទះ៦ខ្នងបានបាក់ស្រុតចូលក្នុងស្ទឹង ខណះពលរដ្ឋជាង១០០គ្រួសារបង្ខំចិត្តរើចេញពីផ្ទះដោយសារជំនន់ទឹកភ្លៀងរដូវវប្រាំង

ជំនន់ទឹកភ្លៀង ក្នុងរដូវប្រាំង នៅពាក់កណ្ដាលខែម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x