en     km
en     km

លោក ម៉ាក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ ផ្ដល់​លុយ​ ២០​ លាន​ ដុល្លារ​ ដើម្បី​ជួយ​ដល់​សាលារៀន​ឱ្យ​មាន​អ៊ិ​ន​ធឺ​ណែ​ត​​​ប្រើ​លឿន

Share

លោក ម៉ាក ហ្ស៊ុកឃើប៊ើក ជាសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុកនិងវេជ្ជបណ្ឌិតផ្នែករោគកុមារ ព្រីស៊ីឡា ចាន់ កំពុងបង្កើនការគាំទ្រដល់ក្រុម EducationSuperHighway
លោក ម៉ាក ហ្ស៊ុកឃើប៊ើក ជាសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុកនិងវេជ្ជបណ្ឌិតផ្នែករោគកុមារ ព្រីស៊ីឡា ចាន់ កំពុងបង្កើនការគាំទ្រដល់ក្រុម EducationSuperHighway

​លោក​ ម៉ាក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ (Mark​ Zuckerberg)​ បាន​បង្កើត​ឱ្យ​មាននូវ​អាទិភាព​កំពូល​ក្នុង​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណែ​ត​ជា​សកល​តាម​រយៈ​គម្រោង​ Internet.org​ របស់​ហ្វេ​ស​ប៊ុ​ក​។​ ឥឡូវនេះ​លោក​កំពុង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​លោក​មួយ​ចំនួន​ ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណែ​ត​ល្បឿន​លឿន​នៅ​សហរដ្ឋអាមេរិក​។​

​ក្រុមការងារ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ​មួយ​ ដែល​ជួយ​ចាប់​ពីសា​លាម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២​ ដោយ​ទទួល​បាន​ពី​មូលនិធិ​សហព័ន្ធ​ ដើម្បី​ពង្រឹង​ការ​ទាក់ទង​តាម​អ៊ិ​ន​ធឺ​ណែ​ត​ល្បឿន​លឿន​ ត្រូវ​បាន​ប្រកាស​ដោយ​លោក​ ម៉ាក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ និង​ប្រពន្ធ​របស់​គាត់​គឺលោកស្រី​វេជ្ជបណ្ឌិត​ព្រី​ស៊ី​ឡា​ ចាន់​ (Priscilla​ Chan)​ ក្នុង​ការ​បរិច្ចាគ​ប្រាក់​ចំនួន​ ២០​ លាន​ដុល្លារ​។​ ក្រុម​នេះ​បាន​ទទួល​ជា​អំណោយ​នូវ​ទឹកប្រាក់​ចំនួន​ ៣​ លាន​ដុល្លារ​ដែរ​ កាលពី​ឆ្នាំ​ ២០១៣​ សម្រាប់​គម្រោង​ ដែល​មានឈ្មោះ​ថា​ EducationSuperHighway​។​

​លោក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ ជា​សហ​ស្ថាបនិក​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ ដែល​គាំទ្រ​ដល់​គោលដៅ​របស់​ក្រុម​នោះ​ ក្នុង​អត្ថន័យ​នៃ​គោលដៅ​ផ្សព្វផ្សាយ​ចុង​ក្រោយ​ពី​ «​ការ​រៀន​ស្វែង​យល់​ដោយ​ផ្ទាល់​»​។​

​បើ​តាម​លោក​ ជែ​ន​ ហូ​លើ​រែ​ន​ (Jen​ Holleren)​ នាយក​ប្រតិបត្តិ​របស់​ Startup​ បានឱ្យ​ដឹង​ថា​៖​ «​ម៉ាក​ និង​ព្រី​ស៊ី​ឡា​ ជឿ​ថា​ការ​បំពាក់​នូវ​កា​រត​ភ្ជាប់​អ៊ី​ន​ធឺ​ណែ​ត​ដល់​ថ្នាក់រៀន​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​មធ្យមសិក្សា​នេះ​ គឺ​មាន​សារៈសំខាន់​ដល់​សិស្ស​ចំពោះ​ការ​លូតលាស់​ពី​សេដ្ឋកិច្ច​ចំណេះដឹង​»​។​

លោក វ៉ាន ម៉ាវែល (Evan Marwell) សហគ្រិននៃ Startup
លោក វ៉ាន ម៉ាវែល (Evan Marwell) សហគ្រិននៃ Startup

EducationSuperHighway​ ជា​ក្រុម​ដែល​ទទួល​បានការ​បរិច្ចាគ​ពី​លោក​ ម៉ាក​ និង​ប្រពន្ធ​របស់​គាត់​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ដោយ​ អ៊ី​វ៉ា​ន​ ម៉ា​វែ​ល​ (Evan​ Marwell)​ សហគ្រិន​នៃ​ Startup​។​

​កាលពី​ខែកញ្ញា​ ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​ថា​ខ្លួន​បាន​ធ្វើការ​ជាមួយ​ Summit​ Public​ Schools​ ក្នុង​តំបន់​ឈូង​សមុទ្រ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​ ដើម្បី​អភិវឌ្ឍ​នូវ​វេទិកា​មួយ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ ការ​រៀន​ស្វែង​យល់​ដោយ​ផ្ទាល់​ ដែល​មាន​បំណង​បង្កើត​ឱ្យ​មាននៅ​កម្រិត​ជាតិ​។​

​លោក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ និង​វេជ្ជបណ្ឌិត​ផ្នែក​រោគ​កុមារ​ ព្រី​ស៊ី​ឡា​ ចាន់​ បាន​ចាប់ផ្ដើម​ផ្ដល់​ដល់​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ការ​អប់រំ​ក្នុង​ឆ្នាំ​ ២០១០​ ជាមួយនឹង​ការ​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន​ ១០០​ លាន​ ដុល្លារ​ទៅ​ដល់​សាលា​រដ្ឋ​ នៅ​ នី​វ៉ា​ក​ (Newark)​ និង​បាន​សន្យា​ថា​នឹង​ចំណាយ​ទឹកប្រាក់​ ១២០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​គម្រោង​អប់រំ​នៅ​តំបន់​ឈូង​សមុទ្រ​។​

​កាលពី​ខែតុលា​ ពួក​គេ​បាន​ប្រកាស​ពី​គម្រោង​ថ្មី​មួយ​ ហៅ​ថា​ «The​ Primary​ School»​ ដែល​ជា​សាលា​កម្រិត​មុន​ម​ត្តេ​យ្យ​សិ​ក្ស​ដល់​កម្រិត​វិទ្យាល័យ​ ដែល​ជួយ​ដល់​សហគមន៍​ចំនួន​ពីរ​ដែល​រក​ប្រាក់​ចំណូល​បាន​ទាប​ នៅ​ជិត​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​។​ ថ្លៃ​សាលា​ដែល​ឥត​បង់ថ្លៃ​ ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ខែសីហា​ខាង​មុខ​ នឹង​រួម​បញ្ចូល​ពី​ការ​អប់រំ​ជាមួយ​ការ​ថែទាំ​សុខភាព​ និង​ការ​ទ្រទ្រង់​ដល់​គ្រួសារ​។​

​នៅ​ឆ្នាំ​ ២០១៣​ ក្រោយ​ពី​ការ​វិភាគ​នៃ​តេស្ត​ចំនួន​ ៨​ សែន​ រួច​មក​ អ្នកវិភាគ​ពី​ EducationSuperHighway​ បាន​សន្និដ្ឋាន​ថា​មាន​ត្រឹមតែ​ ៣០%​ ប៉ុណ្ណោះ​ នៃ​សាលា​ក្នុងស្រុក​របស់​អា​មេ​រិ​ក​ ដែល​មាន​ប្រ​ប្រាស់​អ៊ិ​ន​ធឺ​ណែ​ត​ ដែល​បង្កើត​ឡើង​ដោយ​គណៈកម្មការ​​សារ​គមនាគមន៍​សហព័ន្ធ​ គឺ​ចំនួន​ ១០០​ គីឡូ​ប៊ីត​ ក្នុង​ ១​ វិនាទី​ សម្រាប់​សិស្ស​ម្នាក់​។​

​ក្នុង​ឆ្នាំ​ ២០១៣​ ដដែល​នោះ​ លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ប្រកាស​ពី​គំនិត​ផ្ដួចផ្ដើម​មួយ​ឈ្មោះ​ថា​ ConnectED​ ជាមួយនឹង​គោលដៅ​ផ្ដល់​ឱ្យ​ចំនួន​ ៩៩%​ នៃ​សិស្ស​នៅ​សហរដ្ឋ​​អា​មេ​រិ​ក​ នូវ​កា​រត​ភ្ជាប់​ជាមួយ​សេវា​ Broadband​ នា​ឆ្នាំ​ ២០១៨​ខាង​មុខ​។​

​តាម​រយៈ​កម្មវិធី​នោះ​ គណៈកម្មការ​គឺ​កំពុង​បង្កើត​នូវ​មូល​នី​ធិ​ដែល​មាន​ទឺ​ក​ប្រាក់​ចំនួន​៥​ រយ​លាន​ ដុល្លារ​ ក្នុង​ពេល​ ៥​ ឆ្នាំ​ ពិសេស​គឺ​ប្រព័ន្ធ​ Wi-Fi​ សម្រាប់​សាលារៀន​ និង​បណ្ណាល័យ​ ហើយ​ទឹកប្រាក់​ចំនួន​ ១.៥​ រយ​លាន​ ដុល្លារ​ ទៀត​ ទុក​សម្រាប់​ទ្រទ្រង់​ដល់​ការ​ត​ភ្ជាប់​ល្បឿន​លឿន​។​ លើស​ពី​នេះ​ ក្រុម​ហុ​ន​ឯកជន​បាន​ប្ដេជ្ញា​ថា​ទឺ​ក​ប្រាក់​ជាង​ ២.២៥​ ​រយ​លាន​ទៀត​​គឺ​សម្រាប់​កម្មវិធី​ Hardware,​ Software,​ និង​សេវាកម្ម​ Wireless​។​

​បច្ចុប្បន្ន​ ៧៧%​ នៃ​សាលា​ក្នុងស្រុក​ បាន​ផ្ដល់​ឱ្យ​សិស្ស​នូវ​កា​រត​ភ្ជាប់​អ៊ី​ន​ធឺ​ណែ​ត​​សហព័ន្ធ​ហើយ​ ដែល​ជា​របាយការណ៍​​ថ្មី​មួយ​ពី​ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​។​

​បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នៅ​សេត​វិមាន​ លោក​ ជែ​ហ្វ​ ហ្សេ​ន​ត៍​ (Jeff​ Zeints)​ បានឱ្យ​ដឹង​ថា​៖​ «​វា​ត្រឹមតែ​ពេល​ជាង​ ២​ ឆ្នាំ​ ប៉ុណ្ណោះ​ ដែល​យើង​បាន​កាត់​នូវ​ការ​ចែករំលែក​ដល់​សិស្ស​នូវ​អ៊ិ​ន​ធឺ​ណែ​ត​ល្បឿន​លឿន​ក្នុង​ពាក់កណ្ដាល​ថ្នាក់រៀន​ ពេល​ដែល​កំពុង​ពង្រីក​ទៅ​ឧបករណ៍​រៀនសូត្រ​បែប​ទំនើប​ ដែល​សិស្ស​ត្រូវការ​ដើម្បី​ជោគជ័យ​ក្នុង​ការ​រៀនសូត្រ​របស់​ពួក​គេ​»​។​

​លោក​ ម៉ា​វែ​ល​ បាន​និយាយ​ថា​ EducationSuperHighway​ គ្រោង​នឹង​ប្រើ​ថវិកា​ចំនួន​ ២០​ លាន​ដុល្លារ​ ពី​គ្រួសារ​លោក​ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ ដើម្បី​ជួល​បុគ្គលិក​បន្ថែម​ រួម​ទាំង​អ្នកជំនាញ​ខាង​គុណភាព​ទិន្នន័យ​ អ្នក​កែសម្រួល​ប្រព័ន្ធ​ software​ និង​អ្នក​ផ្ដល់​ប្រឹក្សា​ ក្នុង​ការ​ធ្វើការ​ជាមួយ​មន្ត្រី​ពី​សាលា​រដ្ឋ​ និង​ក្នុងស្រុក​។​ គាត់​កំពុង​តែ​ស្វែងរក​នូវ​ថវិកា​ចំនួន​ ៤០​ លាន​ដុល្លារ​បន្ថែម​ទៀត​ ដែល​មួយ​ចំណែក​អាច​នឹង​បាន​ពី​មូលនិធិ​ Bill​ and​ Melinda​ Gates​ ហើយ​មួយ​ចំណែក​ទៀត​ បាន​ពី​ម្ចាស់​ជំនួយ​ទៅ​ដល់​ក្រុម​។​

«​កុមារ​ ២០​ លាន​ នាក់​ត្រូវ​បាន​ទំនាក់ទំនង​គ្នា​ តែ​យើង​នៅ​មាន​កុមារ​ ២០​ លាន​ នាក់​ទៀត​ផង​ដែរ​ ដែល​ត្រូវការ​»។

​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរថា​លោក​ ម៉ាក​ ហ្ស៊ុ​ក​ឃើ​ប៊ើ​ក​ និង​ភរិយា​របស់​លោក​ បាន​ថ្លែង​ថា​នឹង​បរិច្ចាគ​ភាគហ៊ុន​ចំនួន​ ៩៩​ភាគរយ​
(ប្រហែល​ ៤៥​ ពាន់​លាន​ ដុល្លារ​)​ ដល់​មូលនិធិ​សប្បុរសធម៌​ ក្នុង​រយៈពេល​ដែល​ពួក​គេ​មានជីវិត​។​ លោក​បញ្ជាក់​ថា​ លោក​និង​ភរិយា​សម្រេចចិត្ត​បរិច្ចាគ​ថវិកា​ច្រើន​បែប​នេះ​គឺ​ដើម្បី​ជួយ​កែប្រែ​ពិភពលោក​ឱ្យ​ប្រសើរ​ឡើង​ ឱ្យ​មាន​ភាព​រីករាយ​ វិបុលភាព​ និង​សុខដុមរមនា​សម្រាប់​កូនស្រី​លោក​ ដែល​ទើបតែ​បង្កើត​កាលពី​ស​ប្តា​ហ៍​មុន​ និង​មនុស្ស​គ្រប់​គ្នា​លើ​ពិភពលោក​នេះ​ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ / ប្រភព​៖​ The​ New​ York​ Times

Share

ព័ត៌មានទាក់ទង

Image