en     km
en     km

អាជ្ញាធរ​អ៊ីរ៉ង់​ចាប់​ខ្លួន​សិស្សសាលាដែលតវ៉ា

Share

យោងតាមThe Guardian សិស្សសាលាអ៊ីរ៉ង់ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណសាលាដាក់ក្នុងរថយន្តគ្មានស្លាកលេខ កាលពីថ្ងៃអាទិត្យដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលបានឈានចូលដល់សប្តាហ៍ទី 4 ។

អាជ្ញាធរបានបិទសាលារៀន និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ក្នុងប្រទេស បន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ជុំវិញការស្លាប់របស់ Mahsa Amini ស្ត្រីជនជាតិឃឺដអាយុ 22 ឆ្នាំ។ក្រុមសិទ្ធិមនុស្សបាននិយាយថា វីដេអូបង្ហាញពីការតវ៉ានៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃអាទិត្យ ដោយមានក្មេងស្រីវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យរាប់រយនាក់បានចូលរួមដោយមានការបង្រ្កាបដោយប្រើអាវុធនិងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ទីក្រុងតេអេរ៉ង់បានបដិសេធថា មិនមានប្រើគ្រាប់កាំភ្លើងទេ។

កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុស្តិ៍ទូរទស្សន៍​​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​លួច​ចូល​មួយ​រយៈ​ខ្លី ​ដោយដាក់​រូបភាព និង​សរសេរសារ​សុំ​ជំនួយ​ដល់​ការ​តវ៉ា​បន្តទៀត។ កម្មវិធីទូរទស្សន៍ដែលមានរូបភាពរបស់មេដឹកនាំកំពូលលោក Ali Khamenei ជួបជាមួយមន្ត្រីរដ្ឋត្រូវបានជំនួសដោយរូបភាពបាតុករដែលអាជ្ញាធរបានសម្លាប់។ ទោះបីជាមានរូបភាពរថយន្តបើកមកដល់សាលារៀនក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងអប់រំអ៊ីរ៉ង់ លោក Mohammad Mahdi Kazem បានបដិសេដថា មិនមានការចាប់សិស្សនៅសាលារៀនណាមួយឡើយ ។

 

Mateen ជានិស្សិតបច្ចេកវិទ្យាអាយុ 20 ឆ្នាំមកពី Rasht បាននិយាយថា គ្រួសាររបស់នាងមានការព្រួយបារម្ភអំពីជោគវាសនាប្អូនស្រីរបស់នាងឈ្មោះ Naznin អាយុ 16 ឆ្នាំ។ក្រុមសិទ្ធិមនុស្សឃឺដដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ Hengaw បានអះអាងថាកងកម្លាំងសន្តិសុខបានបាញ់ក្រុមអ្នកតវ៉ានៅ Sanandaj និង Saqqez បណ្ដាលអោយអ្នកតវ៉ាពីរនាក់ស្លាប់កាលពីថ្ងៃសៅរ៍។ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់បាននិយាយបន្ថែមកាលពីថ្ងៃសៅរ៍ថាមនុស្សយ៉ាងហោចណាស់ 185 នាក់រួមទាំងកុមារ 19 នាក់ត្រូវបានសម្លាប់នៅក្នុងបាតុកម្មទូទាំងប្រទេស។

ប្រភព៖The Guardian, October 10, 2022

Share

ព័ត៌មានទាក់ទង

Image