en     km
en     km

សម្តេច ហ៊ុន សែន ៖ កម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកលលោក

Share

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងដោយអះអាងថា កម្ពុជាបើទោះបីជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ដោយ តែកម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកលជានិច្ច។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាននិង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ីតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញ។នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែតុលានេះ។

កិច្ចប្រជុំដែលមានសម្តេច ហ៊ុន ចូលរួម។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

 

បន្ថែមពីលើការអះអាងនេះ នាយករដ្ឋកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធ នឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០។

យ៉ាងណាសម្រាប់ការសម្រេចផែនការទៅបាន សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា លុះត្រាមានការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យានិងការសមាហរណកម្មធនធានមនុស្សពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ដោយឡែករដ្ឋមន្ត្រីក្រសួងបរិស្ថានវិញ ក៏បានស្នើទៅកាន់សហភាពអឺរ៉ុបជំរុញការវិនិយោគឯកជនលើបណ្តាគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះវិស័យអាទិភាពនានា ជាអាទិ៍ មានថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល យានយន្តអគ្គិសនី កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ អគារបៃតង និងរ៉េដបូកផងដែរ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង