ភ្នំពេញ៖ ក្នុងឱកាសនៃការប្រារព្ធទិវាលំនៅឋានពិភពលោកឆ្នាំ ២០២២ នេះ លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតដែលធ្វើការលើបញ្ហាសិទ្ធិលំនៅស្ថាននៅតែកត់សម្គាល់ឃើញថា បញ្ហាសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅតែមានរូបភាពមិនទាន់ល្អប្រសើរនៅឡើងនោះទេ។ ចំពោះមុខបញ្ហានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តីលោក សឿង សារ៉ន ស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិលំនៅឋាន ព្រមទាំងពង្រឹង និងពង្រីកការទទួលបាននូវសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីទទួលបានជម្រកសមរម្យ និងទទួលខុសត្រូវរួមគ្នាលើអនាគតនៃទីក្រុង និងសហគមន៍។
ដើម្បីជ្រាបកាន់តែច្បាស់តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍ដូចតទៅ!
Post Views: 306