en     km
en     km

ស្ត្រីជនជាតិដើមអាមេរិកក្លាយជាអាកាសយានិកដំបូងគេ

Share

 

យោងតាម BBC News ​ស្ត្រី​ជនជាតិដើម​​អាមេរិកម្នាក់ក្លាយជាអាកាសយានិក​​ដំបូង​គេ​​របស់អង្គការ​ណាសា​កាល​។ វរសេនីយ៍ឯក នីកូល ម៉ាន់ អាយុ ៤៥ឆ្នាំ គឺជាអ្នកអាកាសយានិកម្នាក់ ក្នុងចំណោមអវកាសយានិក៤នាក់ ដែលបានហោះចេញពីរដ្ឋផ្លរីដា នៅពេលថ្ងៃពុធទី៥ ខែតុលា ឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ (ISS)។

រ៉ុក្កែត SpaceX Falcon បានបានផ្ទុកអាកាសយានិក៤នាក់ហោះលើផ្លូវមួយដើម្បីឆ្ពោះទៅគន្លងគោចរក្នុងរយៈពេលប្រហែល 29 ម៉ោង។ Nicole Mann បានប្រាប់ BBC ថានាងសង្ឃឹមថាបេសកកម្មនេះនឹងជំរុញ​ទឹកចិត្តជនជាតិដើមអាមេរិកជំនាន់ក្រោយ។នាងបានបន្ថែមថា “ខ្ញុំសង្ឃឹមថាវានឹងជួយជំរុញទឹកចិត្តក្មេងៗជនជាតិដើមអាមេរិកាំងឱ្យដើរតាមក្តីសុបិនរបស់ពួកគេ”។«គ្រប់​ពេល​ដែល​យើង​អាច​ធ្វើ​អ្វី​មួយ​​ជា​លើក​ដំបូង វា​សំខាន់​ណាស់»។ “ពួកគេមានឱកាសទាំងនេះ” ។

 

NiCol Mann ជាសមាជិកក្រុមកុលសម្ព័ន្ធ Wailacki នៃ Round Valley Indian Tribes អ្នកស្រីមានបទ ពិសោធន៍យ៉ាងច្រើនក្នុងការបើកយន្តហោះជាច្រើនប្រភេទក្នុងកងម៉ារីនអាមេរិក។ នាងបានទទួលមេដាយចំនួន៦(ប្រាំមួយ)ក្នុងកិច្ចការរបស់នាង។នាងធ្លាប់ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

 

​បើយោងតាមមជ្ឈមណ្ឌលជាតិស្ថិតិអប់រំសហរដ្ឋអាមេរិករាយការណ៍ថាក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក​ទទួលការ​រើសអើង​ក្នុង​សង្គម​ជា​យូរ​មក​ហើយ​ដែល​បណ្តាល​ឱ្យ​ពួកគេមាន​ការ​លំបាក​ខាង​សេដ្ឋកិច្ច និង​កង្វះ​ថវិកាសម្រាប់ការរៀន​របស់​ពួកគេ។ក្នុងឆ្នាំ 2017 មានជនជាតិដើមអាមេរិកតែ​27​%​ ប៉ុណ្ណោះ​ដែលបានទទួលសញ្ញាបត្រឧត្ដមសិក្សា បើធៀបនឹងសិស្សជនជាតិស្បែកសអាមេរិកមាន54% ។

ប្រភព៖ BBC News ថ្ងៃទី 6 ខែតុលា ឆ្នាំ 2022

Share

Image
Image
Image