en     km
en     km

ស្ត្រីអ្នកកាសែត​រុស្ស៊ី​តវ៉ា​ប្រឆាំងនឹងសង្គ្រាម​បាន​រត់គេច​ពី​ការ​ឃុំ​ឃាំងក្នុង​ផ្ទះ

Share

 

ស្រ្តីអ្នកកាសែត Marina Ovsyannikova ទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិបន្ទាប់ពីបានលើកផ្ទាំងផ្សព្វផ្សាយ “គ្មានសង្រ្គាម” នៅលើកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់។

 

លោកស្រី Marina Ovsyannikova អតីតអ្នកនិពន្ធទូរទស្សន៍រដ្ឋ បានរំខានការផ្សាយព័ត៌មាន ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមអ៊ុយក្រែន ត្រូវបានអាជ្ញាធររុស្ស៊ីស្វែងរកចាប់ខ្លួន បន្ទាប់ពីនាងត្រូវបានរត់គេចពីការឃុំខ្លួនក្នុងផ្ទះ។

លោកស្រីOvsyannikova អាយុ 44 ឆ្នាំទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិនៅខែមីនាបន្ទាប់ពីបានចូលក្នុងបន្ទប់ផ្សាយរបស់ទួរទស្សន៍ Channel One ដើម្បីបរិហារសង្រ្គាមអ៊ុយក្រែនដោយកាន់ផ្ទាំងបដាសរសេរថា “គ្មានសង្រ្គាម” ។ លោកស្រីត្រូវបានគេពិន័យជាប្រាក់ចំនួន៣ម៉ឺនរូប(30,000) rublesស្មើនឹង៤៦០ផោន (£460) ចំពោះទង្វើរបស់នាងនៅពេលនោះ។

 

Ovsyannikova បានបន្តការតវ៉ាប្រឆាំងនឹងសង្រ្គាម ហើយត្រូវបានចោទប្រកាន់កាលពីខែសីហា ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី ដោយកាន់ផ្ទាំងបដាសរសេរថា “ពូទីនគឺជាឃាតក ទាហានរបស់គាត់គឺជាពួកហ្វាស៊ីស” ។ក្រោយមកនាងត្រូវបានគេឃុំខ្លួនក្នុងផ្ទះ ដើម្បីរង់ចាំការកាត់ទោស និងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។កាលពីថ្ងៃសៅរ៍ អតីតស្វាមីរបស់លោកស្រីOvsyannikova បាននិយាយថា នាងបានរត់គេចពីការឃុំខ្លួនក្នុងផ្ទះជាមួយកូនស្រីតូចរបស់នាង។លោកIgor Ovsyannikov ជាស្វាមីដែលជាបុគ្គលិកធ្វើការនៅសារព័ត៌មានរដ្ឋ RT របស់

រុស្ស៉ីបាននិយាយថា “កាលពីយប់មិញ អតីតភរិយារបស់លោកបានចាកចេញពីកន្លែងឃុំខ្លួន ហើយបានបាត់ខ្លួនជាមួយកូនស្រីអាយុ 11 ឆ្នាំ” ។

កន្លែងលាក់ខ្លួនរបស់លោកស្រីOvsyannikova មិនត្រូវបានប្រាប់អោយដឹងឡើយ ហើយនាងមិនបានឆ្លើយ​តបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។ កាល​ពី​ថ្ងៃ​ចន្ទ នាង​ត្រូវ​បាន​បញ្ចូលឈ្មោះ​ទៅ​ក្នុង​បញ្ជី​អ្នក​រត់​គេច​ខ្លួន​​របស់​ក្រសួង​មហាផ្ទៃ ដោយដាក់​រូបថតបង្ហោះតាមអិនធឺណេតផងដែរ។

 

កាលពីដើមខែមីនា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ដ៏តឹងរ៉ឹងមួយ ដោយដាក់ពន្ធនាគាររហូតដល់ 15 ឆ្នាំ សម្រាប់អ្នកណាផ្សព្វផ្សាយព័ត៌មាន “ក្លែងក្លាយ” ដោយចេតនា អំពីយោធា និង​​ការរិះគន់ជាសាធារណៈអំពីសង្គ្រាម។ អ្នកកាសែតឯករាជ្យ និងសកម្មជនរាប់រយនាក់របស់រុស្ស៊ី បានភៀសខ្លួនចេញពីប្រទេស ដោយភ័យខ្លាចមានការគាបសង្កត់កាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលរុស្ស៉ី។

ប្រភព៖ The Guardian ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២២

Share

Image Not Found
Image

ព័ត៌មានទាក់ទង