en     km
en     km

កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​រំលងប្រទេស​ជប៉ុន

Share

 

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ដែល​គេ​សង្ស័យ​ថាបានហោះរំលងលើ​ផ្នែក​ខាងជើង​នៃ​ប្រទេស​ជប៉ុន​។​រដ្ឋាភិបាល​ជប៉ុនបាន​ប្រាប់​ប្រជាជន​នៅលើ​កោះ​ហុកកៃ​ដូ​ការពារ​ខ្លួន និង​ផ្អាក​បណ្តោះអាសន្ន​នៃ​ប្រតិបត្តិការ​រថភ្លើង​មួយចំនួន​។នេះ​ជា​ការ​បាញ់​មីស៊ីល​របស់កូរ៉េ​ខាង​ជើង​លើក​ដំបូងហោះរំលងពី​លើ​ប្រទេសជប៉ុនគិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៧។

រដ្ឋាភិបាលជប៉ុនបានប្រកាសអាសន្នដ៏កម្រមួយដែលបានចេញផ្សាយនៅម៉ោង 07:29 ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ ដោយលើកឡើងថា “កូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីល។ក្រុមមន្ត្រីបាននិយាយថា កាំជ្រួចនេះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកចម្ងាយប្រហែល 3,000 គីឡូម៉ែត្រពីប្រទេសជប៉ុន និងមិនបង្កអោយមានអ្នករងរបួសនោះទេ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពនេះ ដោយហៅការបាញ់មីស៊ីលនេះថាជា “អាកប្បកិរិយាហឹង្សា” និងបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនបន្ទាន់។

ការបាញ់មីស៊ីលនេះ ទំនងជាមានចេតនាដើម្បីទទួលបានការចាប់អារម្មណ៍ពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបាននិងកំពុងព្រងើយកន្តើយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ជាការផ្ទុយទាំង​ស្រុងទៅនឹងបទដ្ឋានអន្តរជាតិក្នុងបាញ់កាំជ្រួចរំលងប្រទេសដទៃដោយគ្មានការជូនដំណឹងឬការពិគ្រោះយោបល់ជាមុន។

អាមេរិក​បាន​ឆ្លើយតបតាមរយៈ​អ្នកការទូត​កំពូល​របស់ខ្លួន​ប្រចាំ​តំបន់​អាស៊ី​បូព៌ា លោក Daniel Kritenbrink ដែលបាន​ពណ៌នា​ការបាញ់មីស៊ីលរបស់​កូរ៉េខាងជើង​ថា​ជា​រឿង​អកុសល។

ការបាញ់មីស៊ីលនេះកើតឡើងក្រោយពេលប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាត្រីភាគីកាលពីដើមសប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងថាជាការបង្ករឿង។

នេះ​ជា​លើក​ទី​៥​ដែល​ក្រុង​ព្យុងយ៉ាងបានបាញ់​មី​ស៊ី​ល​​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ កាល​ពី​ថ្ងៃ​សៅរ៍ គ្រាប់​រ៉ុក្កែត​ពីរ​គ្រាប់​បាន​ធ្លាក់​ក្នុង​ដែន​ទឹក​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន។ការសាកល្បងកាំជ្រួចមីស៊ីលលើកមុនៗរបស់កូរ៉េខាងជើងធ្វើឡើងក្នុងរយៈកម្ពស់ខ្ពស់ ជៀសវាងការហោះរំលងលើប្រទេសជិតខាង។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់មួយដែលប្រកាសខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែរ ដោយមេដឹកនាំគីម ជុងអ៊ុន បានច្រានចោលលទ្ធភាពនៃកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរចំនួនប្រាំមួយលើកនៅចន្លោះឆ្នាំ 2006 និង 2017 ទោះបីជាមានការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយក៏ដោយ។

ប្រភព៖ BBC ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២

Share

Image Not Found
Image

ព័ត៌មានទាក់ទង