en     km
en     km

​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ប្ដូរ​ទិស​ចរាចរណ៍​ផ្លូវ​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​ នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​

Share

​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​ប្ដូរ​ទិស​ចរាចរណ៍​ផ្លូវ​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ឆ្នាំ​២០១៥​ ចាប់ពី​ម៉ោង​ ៦៖០០​ នាទី​ព្រឹក​តទៅ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះហត្ថលេខា​និង​ត្រា​ដោយ​ លោក​ ស៊ុំ​ ម៉ា​ប់​ នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​នៃ​ការ​ប្ដូរ​ទិស​ចរាចរណ៍​ ផ្លូវ​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​ ដោយសារ​តែ​ មាន​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​ ជា​ផ្លូវការ​នៃ​ក្រម​ប្រតិបត្តិ​អង្គរ​ ដែល​រៀបចំ​ឡើង​នៅ​បរិវេណ​ទីធ្លា​ខាង​មុខ​ប្រាសាទអង្គរវត្ត​ ទន្ទឹម​នឹង​វត្តមាន​របស់​ លោក​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​ គណៈរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ នៅ​ក្នុង​ពិធី​។​
12339110_491918714348395_1015887948328645117_o

​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដដែល​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ផ្លូវ​ដែល​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ប្ដូរ​ទិស​ ដើម្បី​រក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ ជំនួស​ផ្លូវ​ដែល​បិ​នោះ​ រួម​មាន​៖
១.​ផ្លូវ​ចូល​ទីលាន​ខាង​មុខ​ ប្រាសាទអង្គរវត្ត​ តាម​ច្រកចូល​ទាំង​៣​គឺ​ ចំណុច​កែង​ផ្លូវ​ប៉ម​យាម​ នគរបាល​បេតិកភណ្ឌ​ ចំណុច​កែង​ផ្លូវ​ មក​ពី​ព្រ​លាន​យន្ដហោះ​ និង​ចំណុច​កែង​ផ្លូវ​ខាងជើង​ ត្រពាំង​សេះ​ ដែល​ផ្លូវ​ ទីលាន​មុខ​ប្រាសាទ​ អង្គរវត្ដ​ នេះ​ អនុញ្ញាត​ឲ្យ​តែ​ អ្នក​ ដំណើរ​ថ្មើរ​ ជើង​ចូល​ប៉ុណ្ណោះ​។​
២.​ផ្លូវ​ចាប់ពី​ចំណុច​កែង​ចំបក់​កំណប់​ បត់​កែង​កសិណ​ខាងលិច​អង្គរវត្ត​ ទៅ​ជើង​ទាល់​នឹង​ប៉ម​យាម​ នគរបាល​បេតិកភណ្ឌ​ បត់​ទៅ​លិច​ទាល់​នឹង​ផ្លូវ​ថ្មី​ ត្រូវ​បង្វែរ​ជា​ផ្លូវ​ឯកទិស​(​ពី​កើត​ទៅ​លិច​)​។​
៣.​យានជំនិះ​គ្រប់​ប្រភេទ​ ដែល​ត្រឡប់​មក​ពី​អង្គរធំ​ ឬ​ភ្នំ​បាខែង​ ត្រូវ​បើកបរ​តាម​ផ្លូវ​វាង​ ត្រពាំង​សេះ​ មក​ទិស​ខាងលិច​ បត់​ទៅ​ផ្លូវ​ព្រ​លាន​យន្ដហោះ​ ឬ​ទៅ​ខាងត្បូង​តាម​ ផ្លូវ​ថ្មី​ ឆ្ពោះទៅ​ផ្លូវ​កូ​ម៉ៃ​ ។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ សមាគម​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​ សមាគម​និង​ក្រុមហ៊ុន​ ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ ព្រមទាំង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ដំណឹង​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង