en     km
en     km

បេក្ខជនជិត២០០នាក់ទទួលបានការងារតាមរយៈវេទិកាការងារនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ

Share

ភ្នំពេញ៖ យ៉ាងយោចណាស់មានបេក្ខជនជិត២០០នាក់ទទួលបានការងារធ្វើតាមរយៈការស្វែងរកការងារពីវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយក្រុមហ៊ុនដៃគូដោយបេក្ខជនដែលបានដាក់ពាក្យត្រូវសម្ភាសន៍ការងារជាប់ភ្លាមៗតែម្តង។
បេក្ខជនដែលបានសម្ភាសន៍ជាប់ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានបេក្ខជនជាប់ជាស្ថាពរ ៤២នាក់ និង១៦៨នាក់ទៀតជាប់ជាបឋមឬជាប់នៅវគ្គទី១។

វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលបានរៀបចំកាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២មានក្រុមហ៊ុនធំៗចំនួន១៦ចូលរួម ដើម្បីផ្តល់ឱកាសការងារចំនួន ១៥០០កន្លែងដល់សិស្សនិសិ្សត ក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ។ ក្រុមហ៊ុនធំៗទាំងនោះមានប្រភេទក្រុមហ៊ុនផ្នែកអាហារបរិភោគ ធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រតិបត្តិការលើសេវាផ្ទេរប្រាក់ជាដើម។

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលជាសេនាធិការរបស់ក្រសួងការងារ តែងតែរៀបចំវេទិកាការងារនេះ ឡើងជារៀងរាល់ខែដោយសហការជាមួយបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីនាំយកឱកាសការងារយ៉ាងសម្បូរបែបជូនដល់អ្នកកំពុងស្វែងរកការងារ ឬផ្លាស់ប្តូរការងារ៕

រូបភាព៖NEA

  

Share

Image
Image
Image