en     km
en     km

សាកសព៧នាក់ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នេរ​ប្រទេស​វៀតណាម​

Share

យោងតាមCNA ដែលដកស្រង់ពី Reuters មកផ្សាយបានអោយដឹងថាអាជ្ញាធរវៀតណាមប្រទះឃើញ សាកសពចំនួន៧នាក់នៅលើឆ្នេរខ្សាច់ភាគខាងត្បូងប្រទេសវៀតណាមកាលថ្ងៃសុក្រ ទី៣០ ខែកញ្ញានេះ មួយសប្តាហ៍បន្ទាប់ពីទូកមួយដែលមានមនុស្សជាង 40 នាក់បានលិចបើកចេញពីឆ្នេរសមុទ្រកម្ពុជានៃខេត្តព្រះសីហនុ។

 

ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សាកសពដែលត្រូវបានរកឃើញនៅលើឆ្នេរកោះត្រល់ (Phu Quoc) ដែលស្ថិតនៅជាប់តំបន់ព្រំដែនប្រទេស

កម្ពុជា។ សាកសព​ពីរ​នាក់ត្រូវ​បាន​គេរកឃើញមានកាន់​ឯកសារ​អត្តសញ្ញាណជា​ជនជាតិ​ចិន​ដាក់​ក្នុង​ហោប៉ៅ​។

អាជ្ញាធរកម្ពុជាបាននិយាយថា ទូកបានលិចកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវអាជ្ញាធរកម្ពុជា និងវៀតណាមបានជួយសង្គ្រោះបានចំនួន៣០នាក់។ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម​និយាយ​ថា​៖ «​សាកសព​ដែល​បាន​រក​ឃើញ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ទូក​ដែល​លិច​នោះ​»។

 

ប្រទេសកម្ពុជាគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញមកពីប្រទេសចិន ប៉ុន្តែជនជាតិចិនជាច្រើនមិនអាចធ្វើដំណើរបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរឹតបន្តឹងលើជំងឺកូវីដ-១៩ របស់ប្រទេសចិន។

 

អ្នកនៅរស់រានមានជីវិតម្នាក់ឈ្មោះ Chengui Sheng អាយុ 27 ឆ្នាំមកពីខេត្ត Fujian ប្រទេសចិនកាលពីសប្តាហ៍មុនបានប្រាប់អាជ្ញាធរកម្ពុជាថាទូកដែលលិចនេះបានដឹកមនុស្ស 41 នាក់។

ប្រភព៖ CNA ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២

Share

Image
Image
Image