en     km
en     km

បាតុកម្មតវ៉ា​នៅ​ប្រទេស​អ៊ីរ៉ង់​នៅ​តែ​បន្តនិងបានធ្វើអោយស្លាប់៨៣ នាក់

Share

យោងតាមរ៉យទ័ររាយការណ៍ថា ការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់បានបន្តនៅទីក្រុងជាច្រើន កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមសិទ្ធិមនុស្សបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ ៨៣ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ។

ជនរងគ្រោះMahsa Amini អាយុ 22 ឆ្នាំ រស់នៅទីក្រុង Saqez ជាជនជាតិឃឺដត្រូវបានចាប់ខ្លួ នៅទីក្រុង Tehran ពីបទ “ស្លៀកពាក់មិនសមរម្យ” ដោយប៉ូលីសសីលធម៌ដែលអនុវត្តច្បាប់ស្លៀកពាក់ដ៏តឹងរឹងលើស្ត្រីអ៊ីរ៉ង់។ក្រោយមក Mahsa Aminiបានស្លាប់ ដោយគេសង្ស័យថាត្រូវប៉ូសិសធ្វើទារុណកម្មលើនាង។

ការស្លាប់របស់នាង Mahsa Amini បានបង្កឱ្យមានការតវ៉ាដ៏ធំជាលើកដំបូងនៅតាមដងផ្លូវប្រទេសអ៊ីរ៉ង់។

អង្គការ Iran Human Rights ដែលមានការិយាល័យនៅប្រទេសន័រវេសបានសរសេរនៅលើ Twitter ថា “យ៉ាងហោចណាស់មនុស្ស 83 នាក់រួមទាំងកុមារត្រូវបានសម្លាប់នៅក្នុងការធ្វើបាតុកម្មតវ៉ា។ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់បាន​រាយការណ៍​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ “អ្នក​ធ្វើ​កុប្បកម្ម” មួយ​ចំនួន​ធំ​ តែ​មិន​បាន​ផ្តល់​តួលេខ​ច្បាស់​លាស់ឡើយ។

ក្រុមសិទ្ធិមនុស្សបាននិយាយថា សកម្មជន និស្សិត និងសិល្បកររាប់សិបនាក់ត្រូវបានឃុំខ្លួន ហើយគណៈកម្មាធិការការពារអ្នកកាសែតបានសរសេរនៅលើ Twitter ថាកងកម្លាំងសន្តិសុខបានចាប់ខ្លួនអ្នកកាសែតយ៉ាងហោចណាស់ 28 នាក់គិតត្រឹមថ្ងៃទី 29 ខែកញ្ញា។

ប្រភព៖ Reuters ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image