en     km
en     km

រុស្ស៊ី​នឹង​កាត់បញ្ជូលទឹកដីអ៊ុយក្រែន​បន្ថែម​ទៀតជារបស់ខ្លួន

Share

ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ចូលដីអ៊ុយក្រែនជារបស់ខ្លួនបន្ថែមទៀតនៅថ្ងៃសុក្រ។​ព្រឹត្តិការណ៍នេះនឹងធ្វើ

អោយសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង រួមទាំងការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែមទៀតលើរុស្ស៉ី និងនាំអោយមានការគាំទ្រផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដល់អ៊ុយក្រែនបន្ថែមទៀត។

 

ការប្រគុំតន្ត្រីអបអរសាទរបានគ្រោងទុកនៅទីក្រុងមូស្គូនិងទឹកដីដែលរ់ស្ស៉ីកាន់កាប់ បន្ទាប់ពីបោះឆ្នោត “ការធ្វើប្រជាមតិ” ដែលលោកខាងលិចថាខុសច្បាប់ បង្ខំ និងបន្លំ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ចំនួនបួននៃទឹកដីអ៊ុយក្រែនគឺ Luhansk, Donetsk, Kherson និង Zaporizhzhia នឹងត្រូវបានដាក់ចូលក្នុងប្រទេសរុស្ស៊ីដោយប្រធានាធិបតី Vladimir Putin ដែលនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ លោក Peskov បាននិយាយថា អ្នកគ្រប់គ្រងដែលគាំទ្រទីក្រុងមូស្គូក្នុងតំបន់ទាំងបួននឹងចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ីនៅសាលប្រជុំ St. George’s Hall របស់វិមានក្រឹមឡាំង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិកាលពីថ្ងៃសុក្រ។លោក​បាន​អំពាវ​នាវ​ឲ្យ​​ទប់​ទល់​នឹង​ការ​ចល័ត​ទ័ពរបស់រុស្ស៉ី។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រោងនឹងអនុម័តទណ្ឌកម្មថ្មីបន្ថែមទៀតដើម្បីប្រឆាំងនឹងរុស្ស៊ី និងផ្តល់ជំនួយបន្ថែមរាប់លានដុល្លារដល់អ៊ុយក្រែន។ លោកពូទីននៅព្រឹកថ្ងៃសុក្របានចេញក្រឹត្យទទួលស្គាល់ឯករាជ្យនៃតំបន់ Kherson និង Zaporizhzhia ជាជំហានបន្ទាប់ដែលលោកបានធ្វើកាលពីខែកុម្ភៈទាក់ទងនឹង Luhansk និង Donetsk ។

អ៊ុយក្រែន​បាន​ប្ដេជ្ញា​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ដណ្តើម​យក​តំបន់​ទាំង​បួន ព្រម​ទាំង​តំបន់​គ្រីមេមកវិញ។

រុស្ស៊ីសន្យាការពារទឹកដីរបស់ខ្លួនទាំងអស់ រួមទាំងតំបន់ដែលទើបដាក់បញ្ចូលថ្មីផងដែរ ដោយប្រើគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

ប្រភព៖ AP, 30 September 2022

Share

ព័ត៌មានទាក់ទង

Image