en     km
en     km

ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវពលរដ្ឋឈប់កាត់របងសុវត្ថិភាពផ្លូវល្បឿនលឿន

Share

ភ្នំពេញ៖ ក្រសួងធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះបានអំពាវនាវ ប្រជាពលរដ្ឋកុំកាត់របងសុវត្ថិភាពផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ ក្រសួងបានបញ្ជាក់ថាការធ្វើបែបនេះគឺបង្ករឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯង។ម្យ៉ាងទៀតសកម្មភាពទាំងនេះជាអំពើល្មើសនឹងច្បាប់។

របងសុវត្ថិភាពផ្លូវល្បឿនលឿននេះ ត្រូវបានសង់ឡើង ក្នុងគោលបំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ក្រសួងសាធារណការ និងដឹកជញ្ជូន សូមឱ្យប្រជាពលរដ្ឋចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ។

សូមជម្រាបផងដែរថាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ មិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ ប៉ុន្តែមានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹងផ្លូវ ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ៕

 

Share

ព័ត៌មានទាក់ទង

Image