en     km
en     km

សិង្ហបុរីអាចធ្វើតេស្តឈាមរកមហារីកសុដន់នៅដំណាក់កាលដំបូង

Share

 

 

ក្រុមគ្រូពេទ្យ Raffles Medical Group នៅថ្ងៃចន្ទទី២៦ ខែកញ្ញា បានប្រកាសថាពីឧបករណ៍វិនិច្ឆ័យជំងឺមហារីកសុដន់ថ្មី Mastocheck ក្នុងបញ្ជីសេវាកម្មពិនិត្យសុខភាពរបស់ខ្លួន ដែលជាការផ្តល់សេវាថែទាំសុខភាពដំបូងគេនៅក្នុងប្រទេសសិង្ហបុរី។

 

ឧបករណ៍តេស្ដឈាម Bertis, Mastocheck បង្កើតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង គឺជាការធ្វើតេស្តឈាមដែលអាចត្រូវបានប្រើដើម្បីបំពេញបន្ថែមនូវការធ្វើ mammogram ជាប្រចាំរបស់ស្រ្ដី ដើម្បី រកឃើញសញ្ញានៃជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង។

Raffles Medical Group បានថ្លែនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វាគឺជាវិធីសាស្រ្តដ៏ងាយស្រួលមួយដែលត្រូវការ “បរិមាណឈាមតិចតួច” សម្រាប់ការធ្វើរោគវិនិច្ឆ័យ។ឧបករណ៍Mastocheck ត្រូវបានអនុម័តអោយប្រើជាលើកដំបូងដោយក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េក្នុងឆ្នាំ 2019។

 

ក្រុមវេជ្ជបណ្ឌិតបានបន្ថែមថា “ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលកើតឡើងជាទូទៅក្នុងចំណោមស្ត្រីនៅក្នុងប្រទេសសិង្ហបុរី ដែលមានស្ត្រីជាង 2,000 នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។ ការរកឃើញជំងឺមហារីកសុដន់ឱ្យបានឆាប់ក្នុងដំណាក់កាលដំបូងគឺមានសារៈសំខាន់ក្នុងការព្យាបាលទាន់ពេលវេលា” ។

 

ការធ្វើតេស្ដតាមMastocheck គួរធ្វើសម្រាប់ស្ត្រីដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលមានប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់។ ស្ត្រី​ដែល​បានថតម៉ាម៉ូក្រាមជាប្រចាំ​ អាច​​ធ្វើ​តេស្តMastocheck​បន្ថែម​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បញ្ជាក់បានកាន់តែ​ត្រឹមត្រូវ​។

 

សាស្ត្រាចារ្យ Walter Tan នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Raffles បាននិយាយថា“ស្ត្រីជាច្រើនដែលមានជំងឺមហារីកសុដន់ដំបូងមិនមានរោគសញ្ញាអ្វីនោះទេ។ ដូច្នេះការ​ពិនិត្យ​មហារីក​សុដន់​ជា​ប្រចាំ​គឺ​មាន​សារៈ​សំខាន់​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​កត្តា​ហានិភ័យខ្ពស់ និង​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ។ ការធ្វើតេស្តឈាមតាមរយៈ Mastocheck បញ្ជាក់បន្ថែមក្នុងការពិនិត្យសុដន់ស្រ្តី គឺពិតជាមានប្រយោជន៍សម្រាប់ការរកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង” ។ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនគឺជាការចាំបាច់មុនពេលអ្នកជំងឺអាចឆ្លងកាត់ការធ្វើតេស្ត Mastocheck ។

ប្រភព៖ C N A ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image