en     km
en     km

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia អបអរខួប ១ឆ្នាំនៅកម្ពុជា

Share

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២​ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រារព្ធខួប១ឆ្នាំនៅកម្ពុជាបន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២១។ អំឡុងពេលមួយឆ្នាំនេះ ក្រុមហ៊ុនបានធ្វើប្រតិបត្តិការក្រោមចក្ខុវិស័យក្នុង​ការផ្តល់បទពិសោធថ្មីលើសេវាធានារ៉ាប់រង និងសម្រេច​បាន​នូវសមិទ្ធផលជាច្រើនជូនដល់អតិថិជន ក្រុម​គ្រួ​សារ​កម្ពុជា​ ដៃគូអាជីវកម្ម និងសហគមន៍ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការ​ជំរុញ​ការ​​រស់នៅប្រកប​ដោយភាពរីករាយ។

 

 

សមិទ្ធផលសំខាន់ៗ​មួយចំនួនដែលក្រុមហ៊ុនសម្រេចបានមានដូចជា៖

  • ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ដើម្បីជួយគាំទ្រប្រតិបត្តិការអាជីវកម្ម ក៏​ដូច​ជា​របៀបរបបនៃការផ្សាភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន និង​ដៃ​គូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផង​ដែរ
  • ផលិតផលប្រកបដោយភាពច្នៃប្រឌិតដូចជា៖ FWD សន្សំខ្លីៗ FWD សងកម្ចី និង LifeCancerCare
  • ការសម្ពោធ E-Gen Kid​ ដែល​ជាកម្មវិធីបង្កើតឱ្យមានការចូលរួមពីអតិថិជន និង​ផ្តល់នូវការអប់រំ ព្រម​ទាំង​ការកម្សាន្តសម្រាប់កូនៗរបស់អតិថិជន
  • មានទីប្រឹក្សាឆ្នើមដែលបំពេញគ្រប់លក្ខខណ្ឌជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT)​ ចំនួន ៤​ រូប ដែលក្នុងនោះ មានទីប្រឹក្សា១រូបត្រូវបានអញ្ជើញឱ្យចូលរួម​ក្នុងសន្និបាតអន្តរជាតិ MDRT នៅទីក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី កាលពីខែសីហា ឆ្នាំ២០២២
  • ការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន និងស្ថាប័នឈានមុខក្នុងស្រុក ដូចជាធនាគារ ជីប ម៉ុង ហ្វឺស ហ្វាយនែន វិទ្យាស្ថាន TUX Global ដេប៉ាតឺ​ម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ LuyBook, CamboFinance, RMA Cambodia និងដៃគូជាច្រើនទៀត
  • ការសម្ពោធកម្មវិធីទូរស័ព្ទដៃ ‘Omne’ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌​មាន​សំខាន់​ៗ​អំពី​បណ្ណ​សន្យា​រ៉ាប់រង​ ​ជាមួយនឹងមុខងារសុខភាព និងកម្ម​វិធី​​កម្សាន្តជាច្រើន
  • ការសម្ពោធយុទ្ធនាការផ្សព្វផ្សាយ ‘press play’ ដែលជួយជំរុញឱ្យមានការរស់នៅប្រកបដោយភាពរីករាយ
  • ការបរិច្ចាគអំពូលសូឡា ១០០០ ដើមទៅកាន់​សហគមន៍​ ការចែករំលែកចំណេះដឹងពីសុខភាព និងហិរញ្ញវត្ថុ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត
  • ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២១ ពីស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។​

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖​ “ដំណើរការដែលក្រុមការងាររបស់យើងបានធ្វើ​រួមគ្នារយៈពេលមួយឆ្នាំមកនេះ គឺ​ជា​ជោគជ័យ​ដ៏​ធំ​ធេង​បំផុត​មួយ​។ យើងបានធ្វើការប្តេជ្ញាចិត្តតាំងតែពីថ្ងៃដំបូងដើម្បីផ្តល់នូវបទពិសោធ​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល​ និងការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយយើងមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ FWD ទាំងអស់ អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ ជាពិសេសគឺនិយ័តករធានារ៉ាប់រងកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ច័ន្ទភីរូ ដែលតែងតែ​ផ្តល់ទំនុកចិត្ត និងការគាំទ្រដល់​យើង​ខ្ញុំ​រហូត​មក​។”

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា

 

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia

 

ជាមួយនឹងការជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា និងការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនបាននាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការការពារហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញឱ្យអតិថិជនរបស់​ខ្លួន​រស់នៅដោយភាពរីករាយ។

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។

ក្រុម​ហ៊ុន​ FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh

 

អាសយ​ដ្ឋាន​ទំនាក់ទំនង​សម្រាប់​សារព័ត៌​មាន​

លោក​ តារា​ សៅយុទ្ធនា​

011 759 964

[email protected]

Share

ព័ត៌មានទាក់ទង

Image