en     km
en     km

រុស្ស៊ីអះអាងថាឈ្នះការបោះឆ្នោតប្រជាមតិបញ្ចូលទឹកដីអុយក្រែនដែលខ្លួនកាន់កាប់មកជាមួយរុស្ស៉ី

Share

ការបោះឆ្នោតប្រជាមតិបានបញ្ចប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីចំនួនបួនដែលជាការបោះឆ្នោតដែលទីក្រុងម៉ូស្គូអាចប្រើជាមូលដ្ឋានដើម្បីបញ្ចូលទឹកដីអុយក្រែនជាមួយរុស្ស៉ីបន្ថែមទៀត។ការ​បោះ​ឆ្នោត​ត្រូវ​បាន​​អ៊ុយក្រែន​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចាត់​ទុក​ថា​ជា​ការ​បោកប្រាស់។

 

ការ​បោះ​ឆ្នោត​​ធ្វើ​ឡើង​នៅ​តំបន់​ខាង​កើត​នៃ​ទីក្រុង Donetsk និង Luhansk ។ ក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី២ផ្សេងទៀតដូចជានៅភាគខាងត្បូងKherson និង Zaporizhzhia ក៏ត្រូវបានរៀបចំបោះឆ្នោតប្រជាមតិផងដែរ។ជនភៀសខ្លួនដែលនៅរាយប៉ាយនៅទូទាំងប្រទេសរុស្ស៊ីក៏អាចបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតរាប់សិបកន្លែង រួមទាំងនៅ Crimea ដែលជាឧបទ្វីបអ៊ុយក្រែនភាគខាងត្បូងដែលដាក់បញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014។ លទ្ធផលនៃការបោះឆ្នោតនៅទីនោះបង្ហាញឱ្យឃើញថា ភាគច្រើនពេញចិត្តក្នុងការចូលរួមជាមួយរុស្ស៊ី។មានមនុស្សរហូតដល់ 4 លាននាក់ត្រូវបានរៀបចំឱ្យបោះឆ្នោតនៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាមដែលស្មើនឹង 15% នៃទឹកដីរបស់អ៊ុយក្រែនទាំងមូល។

សារព័ត៌មានដែលគ្រប់គ្រងដោយវិមានក្រឹមឡាំងនៅ Donetsk និង Luhansk កំពុងរាយការណ៍ថាមនុស្សរហូតដល់ 99.23% បានបោះឆ្នោតគាំទ្រក្នុងការចូលរួមជាមួយប្រទេសរុស្ស៊ី ដែលជាភាគរយខ្ពស់ដែលមិនធ្លាប់មាននៅក្នុងការបោះឆ្នោតនេះ។

 

មានការរំពឹងទុកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រកាសពីការបញ្ចូលតំបន់ទាំងបួននៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំសភារុស្ស៊ីនៅថ្ងៃសុក្រ។

 

នៅខែមីនា ឆ្នាំ 2014 លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា Crimea បានចូលរួមជាមួយរុស្ស៊ី ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើប្រជាមតិដែលមិនមានការទទួលស្គាល់ស្រដៀងគ្នានេះដែរ។ប្រសិនបើរុស្ស៊ីបញ្ចូលតំបន់ទាំងបួនរបស់អុយក្រែននេះជាមួយប្រទេសរុស្ស៉ី ដែលតំបន់ទាំងនេះទីក្រុងមូស្គូមិនបានគ្រប់គ្រងទាំងស្រុងនោះ វាអាចបណ្ដាលអោយសង្រ្គាមវិវត្តដល់កម្រិតថ្មី និងគ្រោះថ្នាក់ជាងពេលនេះ ដោយទីក្រុងមូស្គូមានលេសថាការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីវាយដណ្តើមយកតំបន់នោះមកវិញ ជាការវាយប្រហារលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៉ី។

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថាបានបំពានយ៉ាងព្រៃផ្សៃលើលក្ខន្តិកៈអង្គការសហប្រជាជាតិ ដោយព្យាយាមបញ្ចូលទឹកដីដែលរឹបអូសដោយកម្លាំង។

លោកបាននិយាយកាលពីយប់ថ្ងៃអង្គារថា “វាជាការលេងសើចដែលរ៉ស្ស៉ីបានធ្វើនៅក្នុងទឹកដីដែលខ្លួនកាន់កាប់ វាមិនអាចទៅរួចទេ ទោះបីជាគេហៅថាការធ្វើប្រជាមតិក៍ដោយ” ។លោកប្រធានាធិបតីបានបន្ថែមថា វាគឺជាការប៉ុនប៉ងដ៏ឃោរឃៅបំផុតក្នុងការបង្ខំបុរសឱ្យចូលក្នុងជួរកងទ័ពរុស្ស៊ី ដើម្បីបញ្ជូនពួកគេទៅប្រយុទ្ធនឹងលើទឹកដីកំណើតរបស់ពួកគេ!។

ប្រភព៖ BBC News ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022

Share

ព័ត៌មានទាក់ទង

Image