en     km
en     km

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យផ្អាកចរាចរណ៍ផ្លូវខេត្ត២៦៨អាបណ្ដោះអាស្នន

Share

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រកាសផ្អាកផ្លូវខេត្ត២៦៨អា ជាបណ្ដោះអាសន្ន មិនឱ្យធ្វើដំណើរ ចាប់ពីតំបន់ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព បន្ទាប់រងការប៉ះពាល់ដោយសារទឹកជំនន់។ មន្ទីរបញ្ជាក់ថា ការផ្អាកនេះ ផ្ដោតលើរថយន្ដធុនធំគ្រប់ប្រភេទជាពិសេស និងប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរកាត់តំបន់នេះ។

រូបគម្រូ

បើតាមក្រសួងធនធានទឹកថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខេត្តភាគពាយព្យនៃប្រទេសកម្ពុជា រួមមានខេត្ត ឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្យុះ និងសម្ពាធទាបនាំឱ្យកម្រិតទឹកភ្លៀង បូករួមជាមួយទឹកហូរធ្លាក់ពីថៃផង នឹងធ្វើឱ្យបណ្តាខេត្តទាំងនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។ ហេតុនេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

រូបគម្រូ

យ៉ាងណា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយជ័យ សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឱ្យបានយូរអង្វែង។

សូមជម្រាបថា ក្រៅពីខេត្តបន្ទាយមានជ័យ មានខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក៏បានផ្អាកចរាចរណ៍បណ្ដោះលើផ្លូវមួយចំនួនផងដែរ ដើម្បីការពារផ្លូវពីការបាក់ស្រុត ដោយសារទម្ងន់ធន់ធំ និងទឹកជំនន់៕

Share

Image
Image
Image