ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ៣ម៉ឺន ៥ពាន់នាក់បានប្រើប្រាស់សេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈឥតបង់ថ្លៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមការបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។
រថយន្តក្រុងសាធារណៈឥតបង់ថ្លៃបានដាក់ដំណើរការកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ដែលជាការរៀបចំឡើងដោយសាលារាជធានីភ្នំពេញសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្តេច ហ៊ុន សែន បានបញ្ជាទៅកាន់រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់៕
Post Views: 112