loader

ដំណឹងជ្រើសរើសបុគ្គលិក

ដំណឹងជ្រើសរើសបុគ្គលិក

 

 

មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើកស្ទួយសមភាព យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវ ការជ្រើសរើសបុគ្គលិកចំនួន ១ រូប សម្រាប់មុខដំណែង អ្នកសារព័ត៌មាន ។

 

ប្រាក់បៀវត្ស      ៤០០​ ដុល្លារ ទៅ ៥០០ ដុល្លារអាមេរិក

ភារកិច្ច និង ការទទួលខុសត្រូវ

ផលិតព័ត៌មាន បទយកការណ៍ បទសម្ភាស

  • ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន ។
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន ។
  • ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន ។
  • ផលិតព័ត៌មាន ដែលមានបញ្ចូលសូរស័ព្ទសម្ភាស ។

លក្ខណៈសម្បត្តិ

  • សញ្ជាតិខ្មែរ ។
  • មានបរិញ្ញាប័ត្រសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ ។
  • មានបទពិសោធន៍ជាអ្នកយកព័ត៌មានវិទ្យុ ឬ ទូរទស្សន៍ ឬ បណ្តាញសង្គម យ៉ាងតិចរយៈពេល ១ ឆ្នាំ ។
  • មានបទពិសោធន៍ក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ បទសម្ភាសន៍ ។
  • ចូលចិត្តតាមដានព័ត៌មាន ពិសេស ព័ត៌មានអំពីស្ត្រី យេនឌ័រ យុវជន កុមារ និង ជនងាយរងគ្រោះ នៅក្នុងសង្គម ។
  • ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និង ស្ដាប់ ។
  • ប្រើប្រាស់ដោយមានប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយសង្គម អ៊ិនធឺណិត ។
  • ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។

 

 

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេបមកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ ២៣ ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

ព័ត៌មានលំអិតសូមមើលវេបសាយ https://www.wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio។ ទូរសព្ទទំនាក់ទំនង  069 848 013 / 011 780 510 ។

 

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ១៤ ខែ តុលា ឆ្នាំ ២០២២​ វេលាម៉ោង ៥​ ល្ងាច ។

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ដំណឹងជ្រើសរើសបុគ្គលិក

ដំណឹងជ្រើសរើសបុគ្គលិក

ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២

[ENGLISH BELOW] ដំណឹងជ្រើសរើសបុគ្គលិក   [...]

Job Announcement-Finance Manager

Job Announcement-Finance Manager

ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២

Job Announcement Background The Women’s Media[...]

Job Announcement- Operational Director នាយកគម្រោង

Job Announcement- Operational Director នាយកគម្រោង

ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២

[English Below] ដំណឹងជ្រើសរើសបុគ្គលិក មណ្ឌលព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x