en     km
en     km

បវរកញ្ញា​ភូមា​ដែល​រិះគន់​របប​យោធាទទួលបាន​​សិទ្ធិ​ជ្រកកោន

Share

យោងតាម Bangkok Post អតីតរាជិនីសម្រស់មីយ៉ាន់ម៉ាម្នាក់ដែលត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃ បន្ទាប់ពីនាងត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកាលពីសប្តាហ៍មុន បានទទួលឋានៈជាជនភៀសខ្លួននៅប្រទេសកាណាដា។

 

ប្រភពបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថាកញ្ញា Thaw Nandar Aung ដែលត្រូវបានគេស្គាល់ឈ្មោះថា Han Lay នឹងចាកចេញពីប្រទេសថៃតាមជើងហោះហើរ Korean Air KE652 នៅថ្ងៃអង្គារ។

របបយោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួន Han Lay បន្ទាប់ពីនាងបាននិយាយប្រឆាំងនឹងរបបយោធាអំឡុងពេលនៅលើឆាកក្នុងនាមជាបេក្ខភាពម្នាក់ក្នុងចំណោម 20 នាក់ចុងក្រោយក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International។

 

Miss Grand International 2020​ របស់ Myanmar  នឹងឈប់សំចតនៅអាកាសយានដ្ឋាន Incheon ប្រទេសកូរ៉េខាងត្បូង មុនពេលចាកចេញតាមជើងហោះហើរ ឆ្ពោះទៅទីក្រុង Toronto ប្រទេសកាណាដា នៅយប់ថ្ងៃអង្គារ។

 

មានសេចក្តីរាយការណ៍ថា Han Lay បានដាក់ពាក្យសុំសិទ្ធិជ្រកកោនតាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ បន្ទាប់ពីនាងត្រូវបានបដិសេធមិនឱ្យចូលប្រទេសភូមាវិញ នៅពេលបាងត្រឡប់មកពីទីក្រុង Danang ប្រទេសវៀតណាមកាលពីសប្តាហ៍មុន។

 

ហាន ឡាយ ត្រូវបានបដិសេធមិនឱ្យចូលប្រទេសមីយ៉ាន់ម៉ាក្រោមច្បាប់អន្តោប្រវេសន៍ឆ្នាំ 1979 បន្ទាប់ពី

មន្ត្រីអន្តោប្រវេសន៍ម្នាក់បានប្រទះឃើញភាពមិនប្រក្រតីនៃលិខិតឆ្លងដែនរបស់នាង នេះបើយោងតាមអាជ្ញាធរនៅពេលនោះ។

 

ប្រភព​មួយ​បាន​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​អាច​នឹង​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់ Han Lay។

ប្រភព៖ Bangkok Post ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

Share

Image
Image
Image