en     km
en     km

លោក Zelensky អំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត

Share

យោងតាមBBCប្រធានាធិបតីអុយក្រែនលោក Volodymyr Zelensky បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ប្រទេសរុស្ស៊ីត្រូវតែប្រឈមមុខនឹង “ការផ្តន្ទាទោស” ជុំវិញការឈ្លានពានមកលើលើអ៊ុយក្រែន។

 

នៅក្នុងវីដេអូដែលថតទុកមុន មេដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យបង្កើតតុលាការសង្គ្រាមពិសេស អំពីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយរុស្ស៊ី។

 

ថ្មីៗនេះ លោក វ្ល៉ាឌីមៀ ពូទីន  មានគម្រោងកេណ្ឌទ័ពចំនួន ៣០ម៉ឺននាក់ សម្រាប់ជម្លោះជាមួយអុយក្រែន។ផែនការនេះបានជំរុញឱ្យប្រជាជនរុស្ស៉ីផ្ទុះការតវ៉ាដ៏កម្រនៅក្នុងទីក្រុងជាច្រើន។ក្រុមឃ្លាំមើល OVD-Info បាននិយាយថា ក្រុមអ្នកតវ៉ាជនជាតិរុស្ស៊ីប្រមាណ 1,315 នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែ

កញ្ញា។

មេដឹកនាំ​អ៊ុយក្រែន​បាន​និយាយ​ថា​ការ​បង្កើត​តុលាការ​ពិសេស​មួយ​ទាក់ទងនឹងរឿងក្ដី​ទីក្រុង​ម៉ូស្គូ​ឈ្លាន​ពាន​​​អុយក្រែននិង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ ទោះបីជារុស្ស៊ីបង្កើនយោធារបស់ខ្លួនក៏ដោយ ក៏ភាគីទាំងពីរបានផ្លាស់ប្តូរអ្នកទោសគ្នាជាច្រើនចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

 

នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត យុទ្ធជនចំនួន 215 នាក់ត្រូវបានប្រគល់ឱ្យអ៊ុយក្រែនវិញក្នុងនោះមានជនបរទេសចំនួន 10 នាក់ ខណៈដែលរុស្ស៊ីបានយកទាហានខ្លួនចំនួន 55 នាក់មកវិញ។ អ៊ុយក្រែនបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងមាន 108 នាក់ក្នុងកងវរសេនាតូច Azov ដែលបានប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើ Mariupol និងរោងចក្រដែក។

 

សុន្ទរកថាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ លោក Zelensky បានថ្កោលទោសចំពោះផែនការរបស់រុស្ស៊ីក្នុងការរៀបចំប្រជាមតិក្នុងតំបន់ខ្លួនកាន់កាប់ដើម្បីភ្ជាប់ខ្លួនជាមួយរុស្ស៊ី។ការបោះឆ្នោតប្រជាមតិដែលគ្រោង​នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីមេដឹកនាំលោកខាងលិច។លោក Zelensky បានថ្លែងអំពីការរកឃើញផ្នូរសពចំនួន 445 បន្ថែមទៀតនៅក្នុងទីក្រុង Izyum ដែលជាទីក្រុងភាគឦសានដែលទើបនឹង វាយយកបានពីរុស្ស៊ីមកវិញ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែប្រឈមមុខនឹងផលវិបាកចំពោះការឈ្លានពានរបស់ខ្លួនមកលើអុយក្រែន តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀតដោយអង្គការសហប្រជាជាតិដោយដកហូតតួនាទីជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍។លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិការពារអាយុជីវិតប្រជាជនអ៊ុយក្រែន និងទទួលស្គាល់ព្រំដែនជាអន្តរជាតិ ។ លោក Zelensky បានថ្លែងអំណរគុណដល់ប្រទេសចំនួន 101 នៅអង្គការសហប្រជាជាតិ ដែលបានបោះឆ្នោតអនុញ្ញាតឱ្យលោកបានថ្លែងសុន្ទកថាតាមរយៈវីដេអូ។លោកបានរិះគន់ប្រទេសទាំងប្រាំពីរ រួមទាំងរុស្ស៊ី ដែលបានបោះឆ្នោតប្រឆាំងនឹងការថ្លែងជាវីដេអូរបស់លោក និងបានរិះគន់ប្រទេសដែលមានភាពអព្យាក្រឹត្យក្នុងអំឡុងពេលជម្លោះ។

ប្រភព៖BBC News, September 22, 2022

Share

Image
Image
Image