កំពង់ធំ៖ សិស្សានុសិស្សនិងគ្រូបង្រៀននៅវិទ្យាល័យទួលក្បិលស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ប្រមាណ៧០០នាក់បានសហការជាមួយព្រះសង្ឃនៅវត្តឥន្ទកុមារ បានផ្តួចផ្តើមកម្មវិធីរំលឹកគុណគ្រូ ជាការសម្តែងក្តីកតញ្ញូរបស់សិស្សទៅកាន់គ្រូបង្រៀននៅរដូវបុណ្យភ្ជុំបិណ្ឌបែបនេះ។
ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តឥន្ទកុមារស្ថិតនៅភូមិឃុំខាងលើ កិច្ចពិធីនេះមានកម្មវិធីដូចជា៖
១៖ពិធីសំណេះសំណាលជាមួយលោកនាយក ២៖សង្ឃដីការបស់ចៅអធិការវត្តឥន្ទកុមារ ៣៖សម្មាធិ សូត្រធម៍បទគុណមាតា ៤៖ចំណាប់អារម្មណ៏អ្នកចូលរួម ៥៖ចែករង្វាន់ដលសិស្សក្រីក្រ និងទី៦៖ដាំដើឈើ។
ពិធីដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សស្វែងយល់ពីព្រះធម៌ និងរំលឹកដល់គុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ។ជានេះពិធីនេះក៏បានផ្តល់ឱ្យកាសដល់សិស្សបានសម្តែងខមាទោសចំពោះទោសកំហុសដែលបានព្រឹត្តិអាកប្បករិយានិងសម្តីមិនសមរម្យមកលើលោកគ្រូ អ្នកគ្រូ។
លោកគ្រូ បាំសារឹទ្ធ មានប្រសាសន៍ថា ពិធីនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះអាចដាសសន្តិអារម្មណ៍របស់សិស្សានុសិស្សឱ្យប្រព្រឹត្តិខ្លួនជាមនុស្សល្អក្នុងសង្គម និងជាកូនល្អសម្រាប់គ្រួសារ ព្រមទាំងជាសិស្សល្អសម្រាប់លោកគ្រូ អ្នកគ្រូផងដែរ។
យុវតី ស លីសារ ដែលបានចូលរួមកម្មវិធីនេះសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាង ដែលប្អូនស្រីបានទទួលការអប់រំចរិយាធម៌បែបព្រះពុទ្ធសាសនាបែបនេះ។ ជាងនេះ យុវតីរូបនេះប្តេជ្ញាថានឹងខិតខំរៀនសូត្រោ្យបានពូកែដើម្បីប្រឡងជាប់នាពេលខាងមុខ។
ចំណែកយុវជន ជាវ ចាវ ជាសិស្សថ្នាក់ទី១២ មួយរូបទៀត យល់ថា ពិធីនេះពិតជាបានដាសសតិអារម្មណ៍របស់ប្អូនដែលធ្លាប់ធ្វើខុសឆ្គងមកលើឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ព្រោះប្អូនកន្លងមក មិនសូវស្តាប់ដំបូន្មានអ្នកមានគុណ ហើយចូលចិត្តដើរលេងច្រើន ព្រមទាំងមិនសូវស្តាប់បង្គាប់គ្រូនិងជាសិស្សមិនសូវយកចិត្តទុកដាក់លើការរៀនសូត្រ។ ក្រោយពីបានចូលរួមពិធីនេះ ប្អូនសន្យាថា នឹងឈប់ប្រព្រឹត្តិរឿងមិនល្អដាក់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូទៀតហើយ។
សូមបញ្ជាក់ថា ពិធីរំលឹកគុណគ្រូនេះមានការចូលរួមពីសិស្សានុសិស្សប្រមាណ ៧០០នាក់ ក្នុងនោះស្រីមានចំនួន ៣០០នាក់ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ៤០នាក់ ព្រមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភត្រ្តា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។
ខាងក្រោមនេះជារូបភាពក្នុងពិធីរំលឹកគុណគ្រូ៖