loader

ចាប់ខ្លួនអ្នកតវ៉ារាប់ពាន់នាក់បន្ទាប់ពីពូទីនប្រកាសចល័តកងទ័ពទ្រង់ទ្រាយធំ

យោងតាមCNNយ៉ាងហោចណាស់មនុស្សជាងមួយពាន់នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេស ក្នុងការបង្រ្កាបការតវ៉ាប្រឆាំងនឹងការចល័តកងទ័ពរបស់លោកពូទីន។ក្រុមឃ្លាំមើលឯករាជ្យ OVD-Info បានឱ្យដឹងថា ការចាប់ខ្លួនប្រហែល 100 នាក់ធ្វើឡើងនៅក្នុងព្រឹត្តិការតវ៉ានៅទីក្រុងសាំងពេទឺប៊ឺគបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន អំពីការចល័តកងទ័ពទៅសមរភូមិនៅអ៊ុយក្រែន។

 

រូបថតដែលបានផ្សាយលើបណ្តាញ Telegram របស់ OVD-Info បានបង្ហាញប៉ូលីសនៅទីក្រុង Saint Petersburg ដោយប្រើដំបងប្រឆាំងនឹងបាតុករ។ វីដេអូបានបង្ហាញពីប៉ូលីសប៉ុនប៉ងទប់ស្កាត់ការប្រមូលផ្តុំហ្វូងមនុស្សនៅវិហារ Isakiivskiy នៅពីក្រោយរបាំងដោយមានក្រុមអ្នកតវ៉ាស្រែកថា “គ្មានការចល័តកងទ័ព” ។

វីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញការតវ៉ានៅក្នុងទីក្រុងជាច្រើន ដែលការប្រមូលផ្ដុំនីមួយៗ មានមនុស្សរាប់រយនាក់។វីដេអូពីទីក្រុងមូស្គូបានបង្ហាញពីប៉ូលីសចាប់ក្រុមបាតុករនៅក្នុងបាតុកម្មមួយនៅកណ្តាលទីក្រុង។

 

វីដេអូមួយដែលត្រូវបានបង្ហោះដោយអ្នកកាសែតម្នាក់នៃបណ្តាញផ្សព្វផ្សាយទីក្រុងម៉ូស្គូ មានមនុស្សរាប់រយនាក់នៅផ្លូវ Arbatskaya បានស្រែកថា “ដោះលែងគាត់ទៅ” ខណៈដែលបុរសម្នាក់ត្រូវបានប៉ូលិសលើកសែងចេញទៅ។

 

ការចាប់ខ្លួនបានធ្វើឡើងនៅទីក្រុងជាច្រើន រួមទាំងទីក្រុង Moscowផងដែរ នេះបើយោងតាមទិន្នន័យរបស់ OVD-info ។ការិយាល័យរដ្ឋអាជ្ញាក្រុងមូស្គូបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ហាមពលរដ្ឋកុំអោយចូលរួមតវ៉ា ដោយគំរាមថាពួកគេអាចត្រូវជាប់ពន្ធនាគាររហូតដល់ 15 ឆ្នាំ។

ប្រភព៖ CNN ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក Zelensky អំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត

យោងតាមBBCប្រធានាធិបតីអុយក្រែនលោក Volodymyr Ze[...]

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២

        ស្ត្រីអ៊ីរ៉ងម្នាក[...]

ម៉ាឡេស៊ី​នាំ​ជនរងគ្រោះ​១៥​នាក់ ​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​មកប្រទេសវិញ

យោងតាម C N A អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x