ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ ក្នុងករណីពាក់ព័ន្ធបង្ខាំងមនុស្សដោយខុសច្បាប់ ប្រើទារុណកម្មជំរិតទារប្រាក់លើស្រ្តីជនជាតិវៀតណាមដូចគ្នានៅចំណុចសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។
នេះបើតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះ។ បើតាមស្នងការរាជធានីភ្នំពេញជនសង្ស័យជាជនជាតិវៀតណាមទាំងបីនាក់ក៏មានពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកខុសច្បាប់សារធាតុញៀនផងដែរ។
ជនសង្ស័យដែលនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានមានចំនួនបីនាក់ក្នុងនោះមានស្រ្តីម្នាក់អាយុ៣៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Post Views: 161