en     km
en     km

តៃវ៉ាន់មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន

Share

 

 

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់សន្និសីទមួយដែលធ្វើឡើងនៅទីក្រុងញូវយ៉កថា តៃវ៉ាន់មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយអ៊ុយក្រែនក្នុងការតស៊ូដើម្បីការពារខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនទាំងនោះត្រូវតែបន្ត។រាយការណ៍ដោយ…

 

ស្ថានភាព​អ៊ុយក្រែន​បាន​ទទួល​ការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​នៅ​តៃវ៉ាន់ ដែល​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ភាព​ស្រប​គ្នា​រវាង​ស្ថានភាព​អ៊ុយក្រែន និង​ការ​គំរាម​កំហែងរបស់ប្រទេស​ចិន មកលើតៃវ៉ាន់។

តៃវ៉ាន់បានបរិច្ចាគប្រាក់ជាង 30 លានដុល្លារសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដែលភាគច្រើនត្រូវបានរៃអង្គាសពីសាធារណជន និងបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកស្រីTsai បានថ្លែងនៅថ្ងៃចន្ទទី19ខែកញ្ញា ថា”នៅពេលយើងមើលការសម្លាប់រង្គាលដោយការលុកលុយរបស់រុស្ស៊ី តៃវ៉ាន់មានមោទនភាពក្នុងការដើរតួនាទីក្នុងការជួយអ៊ុយក្រែនក្នុងការតស៊ូ ការពារប្រទេស និងសេរីភាពរបស់ប្រជាជនអុយក្រែន។ យើងត្រូវបន្តការខិតខំប្រឹងប្រែងរបស់យើង” ។លោកស្រីបានបន្ថែមថា តៃវ៉ាន់បានប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។

 

លោកស្រី Tsai បាននិយាយថា “ការធានាលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់គឺជាការចាំបាច់ក្នុងការធានានូវសេរីភាព និងសិទ្ធិមនុស្សសម្រាប់អនាគតរួមរបស់យើង”។កិច្ចប្រជុំកំពូល Concordia ធ្វើឡើងក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។តៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។

រដ្ឋាភិបាលរបស់តៃវ៉ាន់បានជំទាស់យ៉ាងខ្លាំងចំពោះការទាមទាររបស់ប្រទេសចិន ហើយបានព្យាយាមដើម្បីទទួលបានការចូលជាសមាជិកអង្គការសហប្រជាជាតិ។

 

លោក Tsai បាននិយាយថា “ការដាក់បញ្ចូលតៃវ៉ាន់នៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ខ្ញុំមានទំនុកចិត្តថាយើងអាចធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនាពេលអនាគត និងការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់” ។តៃវ៉ាន់​បាន​កាន់កាប់​អាសនៈ​អង្គការសហប្រជាជាតិ​របស់​ចិន​ក្រោម​ឈ្មោះ​ផ្លូវការ​របស់ខ្លួន​ថា​សាធារណរដ្ឋ​ចិន​រហូតដល់​ឆ្នាំ ១៩៧១​។រដ្ឋាភិបាល​សាធារណរដ្ឋ​ចិនឬចិនតៃវ៉ាន់​បាន​ភៀសខ្លួន​ទៅ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​ចាញ់​សង្គ្រាម​ស៊ីវិល​ជាមួយក្រុមកុម្មុយនិស្ត​ម៉ៅ សេទុង។

ប្រភព៖C N A,20 September 2022

Share

Image
Image
Image