ភ្នំពេញ៖ ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានឹងរៀបចំពិព័រណ៌អាហារូបករណ៍ដំបូងបំផុតដល់សិស្សនិស្សិត និងសាធារណៈជនកម្ពុជា។
បើតាមស្ថានទូតសហភាពអឺរ៉ុប ព្រឹត្តិការណ៍ពិព័ណ៌អាហាររូបករណ៍មិនធ្លាប់មាននេះ នឹងរៀបចំឡើងតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
សិស្សានុសិស្ស អាចចូលរួមទស្សនាដោយផ្ទាល់នៅការិយាល័យប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាចាប់ពីម៉ោង២រសៀលតទៅ។
ជាងនេះ កម្មវីធីពិព័រណ៌អាហារូបករណ៍ដែលរៀបចំដោយសហភាពអឺរ៉ុបនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្សនិស្សិត និងសាធារណៈជនកម្ពុជាទទួលបានព័ត៌មានអំពីអាហាររូបករណ៍, ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា ព្រមទាំងបទពិសោធន៍នៃការផ្លាស់ប្ដូរការសិក្សានៅអឺរ៉ុបផងដែរ៕
Post Views: 258